Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ លើ​ជន​ជាតិចិន​ម្នាក់ ធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន តាម​ជើងហោះហើរ​បន្ត​នៅ​ប្រទេស​កូរ៉េខាងត្បូង​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ពី​ការរកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​១​នាក់ លើ​បុរស​ជនជាតិ​ចិន​អាយុ​២៨​ឆ្នាំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​។​

លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់​បុរស​ជន​ជាតិចិន​រូបនេះ ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

ជើងហោះហើរ​នេះ​មាន​អ្នកដំណើរ​សរុប​ចំនួន ១០២​នាក់ ក្នុងនោះ​មាន​៖ ជនជាតិខ្មែរ​៥៥​នាក់​, ជនជាតិ​កូរ៉េ​៨​នាក់​, ជនជាតិ​មី​យ៉ាន់​ម៉ា​១​នាក់​, ជនជាតិ​អាមេរិកកាំង ២​នាក់​, បុរស​ជនជាតិ​អឺ​រ៉ង់​១​នាក់​, ជនជាតិ​ជប៉ុន ១១​នាក់​, ជនជាតិ​ចិន ២៣​នាក់​, ជនជាតិ​អង់គ្លេស ១​នាក់ ដែល​អ្នកដំណើរ​ទាំង​មាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​អនុវិទ្យាល័យ​ពោធិ៍ចិនតុង​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៧៧​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ ចំនួន​១​នាក់ និង​មន្ទីរពេទ្យ​ខេត្តសៀមរាប ចំនួន​១​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×