Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ណែនាំ​អប់រំ​ដល់​មន្ត្រី​ទាំងអស់​ដើម្បី​ចូលរួម​គោរព​ច្បាប់ គោរព​វិន័យ​កងកម្លាំង ស្លៀកពាក់​ឲ្យ​បាន​សមរម្យ កាត់សក់​ខ្លី​ជានិច្ច

​ភ្នំពេញ ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែកញ្ញា និង​ទិសដៅ​ការងារ​ខែតុលា ឆ្នាំ​២០២០ និង​ដក​ពិសោធន៍​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ​. បក ចុះ​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២០ ។

​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ក៏មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក លោកស្រី​ការិយាល័យ លោក​អធិការ អធិការរង​ទទួល​ការងារ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ នាយ នាយរង​ផ្នែក និង​ប្រធាន​គោលដៅ​ត្រួតពិនិត្យ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់ និង​ពេល​ថ្ងៃ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុម សុ​ឃីម ស្នងការរង ទទួល​ផែន​សេនាធិការ បាន​ឡើង​អាន​របាយការណ៍ ជូន​អង្គប្រជុំ ស្តីពី​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំ​ខែកញ្ញា និង​ទិសដៅ​ការងារ​ខែតុលា ឆ្នាំ​២០២០ ។
​នាឱកាស​នោះដែរ​លោក​វរសេនីយ៍ឯក សែម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​អាន​បាយ​ការណ៍​បូកសរុប​លទ្ធផល​ជូន​អង្គប្រជុំ ស្តីពី សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រយ​:​ពេល ៥​ខែ​នៃ​ការអនុវត្ត​កន្លងមកនេះ​។​

ជាមួយ​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​ទទួល​ផែនការ​ងារ​ចរាចរណ៍ ក៏បាន​ធ្វើការ​បង្ហាញ​ដល់​អង្គប្រជុំ​ស្តីអំពី​បទពិសោធន៍ ការ​រឹតបន្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ដើម្បី​ចូលរួម​សហការ និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ សមាជិក​នៃ​អង្គប្រជុំ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​មានការ​ចូលរួម​មតិយោបល់ ចែករំលែក​បទពិសោធ​ន៍ លើកឡើង​នៅ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​កើតមានឡើង​នៅពេល​ចុះ​អនុវត្ត​ការងារ​ជាក់ស្តែង រាល់​ចម្ងល់ និង​សំណួរ​ផ្សេងៗ​ត្រូវបានធ្វើ​ការពន្យល់​បកស្រាយ​យ៉ាង​ក្បោះក្បាយ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​ទទួល​ផែន​ការងារ​ចរាចរណ៍ ។​

​ជា​កិច្ចបញ្ចប់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​កោតសរសើ​រ​ដល់​កងកម្លាំង​ទាំងអស់​ដែល​បាន​ចូលរួម​លះបង់ សហការ​អនុវត្ត​ការងារ​បាន​យ៉ាង​ល្អ ជាពិសេស​ការរួម​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អស់​រយ​:​ពេល​៥​ខែ​កន្លងមកនេះ បាន​យ៉ាង​រលូន ។
​ជាមួយ​នោះដែរ​ឯកឧត្តម​ស្នងការ​ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ​ក្បួន​ថ្នាក់ដឹកនាំ គណប្រតិភូ​ជាតិ អន្តរជាតិ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​កម្លាំង​ទាំងអស់​ត្រូវតែ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​កាត់សក់​ខ្លី​ជានិច្ច ។

​ឯកឧត្តម​ស្នងការ​បានបញ្ជាក់​បន្ថែម​ដល់​គ្រប់​ប្រធាន​អង្គភាព​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​មន្ត្រីក្រោមឱវាទ ត្រូវ​ចេះ​ធ្វើការ​ជួបប្រជុំ សំណេះសំណាល ធ្វើការ​ណែនាំ​អប់រំ​ដល់​មន្ត្រី​ទាំងអស់​ដើម្បី​ចូលរួម​គោរព​ច្បាប់ គោរព​វិន័យ​កងកម្លាំង ស្លៀកពាក់​ឲ្យ​បាន​សមរម្យ កាត់សក់​ខ្លី​ជានិច្ច ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ទៅ​ប្រព្រឹត្ត​អ្វីដែល​ល្មើស​ពី​ច្បាប់ ឬ​វិន័យ​កងកម្លាំង ។ បន្ថែម​ពីលើ​នេះ​ទៀត​ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ចូលរួម​ហាត់ប្រាណ​ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ជាពិសេស​ត្រូវតែ​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បាន​ស្អាត​នៅ​កន្លែងធ្វើការ ៕​ដោយ​៖​កូ​ឡាប​

  

×