» អ្នកធ្វើការ ៖ អាចនឹងមានកិច្ចការងារច្រើនដែលត្រូវដោះស្រាយក្នុងពេលតែមួយ ឬមានការយល់ច្រឡំជាមួយមិត្តរួមការងារ។ គួរពិនិត្យរាល់កិច្ចការងារឱ្យបានច្បាស់លាស់ និងជៀសវាងការសម្រេចចិត្តដោយអារម្មណ៍ឆេវឆាវ។
» អ្នករកស៊ីជួញដូរ៖ ការលក់ដូរហាក់មិនសូវសមប្រកបតាមបំណងឡើយ។ មិនទាន់ជាពេលវេលាល្អក្នុងការដាក់ទុនរកស៊ីធំដុំ ឬផ្លាស់ប្តូរមុខរបរថ្មីក្នុងថ្ងៃនេះទេ។ គួររក្សាអ្វីដែលកំពុងមានឱ្យមានស្ថិរភាពសិន។


