Thursday, June 30, 2022

ចចកត្រូវគ្រាប់ធ្វើពុតជាងាប់ ហើយបើកការវាយបកភ្លាមៗ លើអ្នកប្រមាញ់ (Video inside)

នៅកាហ្សាក់ស្តង់ ចចករបួសមួយក្បាលបានធ្វើពុតជាងាប់ រហូតទល់ពេលព្រានប្រម៉ាញ់យកជើងទាត់វា ស្រាប់តែវាស្ទុះងើប ហើយវាយប្រហារមកលើគាត់ភ្លាម។

ក្រុមអ្នកប្រមាញ់គិតថា គេបានបាញ់សម្លាប់ចចកមួយក្បាលនេះហើយ ហើយក៏សម្រេចចិត្តថតខ្សែវីដេអូ “ជ័យភ័ណ្ឌ” ។ ព្រានព្រៃម្នាក់ក្នុងចំណោមអ្នកប្រមាញ់នោះបានដើរទៅជិតវា រួចលើកជើងទាត់វា។ ចចករបួសមួយក្បាលនេះស្រាប់តែស្ទុះឡើងបំបុកព្រានប្រមាញ់ដួល ហើយព្យាយាមខាំសម្លាប់ ប៉ុន្តែគ្នីគ្នារបស់គាត់បានមកជួយសង្គ្រោះទាន់ពេល។ ខ្សែវីដេអូនេះ ត្រូវបានគេបង្ហោះលើគេហទំព័រ kaztwitter អីងស្តាក្រាម តាមមតិខ្លះឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីខែកុម្ភៈ ចចកមួយក្បាលនេះត្រូវបានសម្លាប់ ចំណែកព្រានប្រមាញ់សំណាងល្អបានខោអាវក្រាសយោង ទើបពុំរងរបួសធ្ងន់៕ ចន្ទ្រា