Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តុកក្តួល​ណាស់​! ទិដ្ឋភាព​ចុងក្រោយ​របស់​ជាងកាត់សក់ ដែល​ត្រូវគេ​បាញ់សម្លាប់​មុខផ្ទះ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ស្រែក​ទ្រ​ហ៊ោ​យំ​ខ្លាំងៗ ដោយ​ព្រលឹង​សណ្ឋិត​ក្នុង​ខ្លួន​បុរស​ម្នាក់​ផ្តាំផ្ញើ​…. (​វីដេអូ​)

​ភ្នំពេញ​៖ ដូចដែល​បងប្អូន​មហាជន​បានទទួល​ជ្រាប និង​រំជួលចិត្ត​អាណិត​ស្រណោះ​ជាខ្លាំង ចំពោះ​បុរស​ជាជាង​កាត់សក់​ម្នាក់​ដែល​ត្រូវបាន​អ្នក​ជិត​ជា​មន្ត្រីនគរបាល​មានចិត្ត​សាហាវ​ម្នាក់ បាន​ដក​កាំភ្លើង​បាញ់ប្រហារ​១​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ស្ថិត​នៅមុខ​ហាង​កាត់សក់​របស់ខ្លួន ស្ថិតនៅ​ចំហៀង​សាលាបឋមសិក្សា​ទួលគោក ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​ប្រមាណ ១១ យប់ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០០២​។​

​ជនរងគ្រោះ​មានឈ្មោះ សុខ សុ​កេ​ន អាយុ ៣៩ ឆ្នាំ មាន​មុខរបរ​ជាងកាត់សក់​។ ចំណែក​ជនដៃដល់​ជា​មន្ត្រីនគរបាល បាន​កំពុង​រត់គេចខ្លួន ខណៈ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ដើម្បី​នាំយក​ម​កាត់ទោស​ទៅតាម​ផ្លូវច្បាប់​។​

​ការបាត់​បង់ជីវិតរ​បស់​ជនរងគ្រោះ ដែលជា​ជំហរ​សម្រាប់​គ្រួសារ​ទាំងមូល គឺ​បាន​បន្សល់​កូនស្រីៗ​ចំនួន​៤​នាក់​ក្នុងនោះ កូនស្រី​ទី​១ អាយុ​១១​ឆ្នាំ កូនស្រី​ទី​២ អាយុ​៩​ឆ្នាំ កូនស្រី​ទី​៣ អាយុ​៥​ឆ្នាំ និង​កូនស្រី​ទី​៤ អាយុ​១​ឆ្នាំ​។​

​ដោយឡែក ក្រឡេក​មក​មើល​ទិដ្ឋភាព​នា​វេលា​ចុងក្រោយ​របស់​សព​ជនរងគ្រោះ ឃើញថា​ពិតជា​គួរ​ឲ្យ​ស្រណោះ​សង្វេក​ខ្លាំងណាស់ ដែល​ស្ថិតក្រោម​សម្រែក​ទ្រហោយំ​យ៉ាងខ្លាំង​ពី​កូនៗ​ប្រពន្ធ សាច់ញាតិ និង​សូម្បី​បងប្អូន​ជិតខាង​ចូលរួម​ដង្ហែ​ក៏​ពុំបាន​ទប់ទឹក​ភ្នែក​បានដែរ ព្រោះតែ​ពួកគាត់​មិនអាច​ទទួលយកបាន​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់ជន​រងគ្រោះ ដោយសារ​អំពើ​បាញ់ប្រហារ​បែបនេះ​។​

​អ្វីដែល​កាន់តែ​ក្តុកក្តួល​រំជួល​ខ្លាំង​បំផុត​ទៀត​នោះ គឺ​នៅ​ខណៈពេល​សព​ជនរងគ្រោះ​រៀបចំ​ត្រូវបាន​រំលាយ ក៏​ស្រាប់តែ​ព្រលឹង​របស់គាត់​បាន​ចូល​សណ្ឋិត​ក្នុង​ខ្លួន​បុរស​ម្នាក់ ដោយ​ស្រែក​ទ្រ​ហ៊ោ​យំ​ខ្លាំងៗ​នឹក​ស្រណោះ​ប្រពន្ធ​កូន និង​ផ្តាំផ្ញើ​ឲ្យ​ប្រពន្ធ និង​ឪពុកមា ជួយ​មើល​ថែកូនៗ និង​ឪពុកម្តាយ​របស់គាត់​ផង គាត់​លា​ហើយ​…​។​

​ជាមួយគ្នានេះ​ផងដែរ ស្ត្រី​ជា​ប្រពន្ធ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ក៏បាន​បង្ហោះ​សារ​តប​ទៅ​ប្តី​សម្លាញ់​យ៉ាង​ក្តុកក្តួល​ថា​៖ «​បែក​គ្នា​រហូត​ហើយ​ប្តី​សម្លាញ់ អូន​សន្យា​នឹង​មើលថែ​កូន​ទាំង​បួន​ឲ្យ​បានល្អ សូម​វិញ្ញាណ​ក្ខ​ខ្ធ​បង​ទៅ​ឲ្យ​បាន​សុខ​ចុះ លា​រហូត​ហើយ​លា​គ្មាន​ជួប​» ៕​ដោយ​៖ លឹម ហុង​

×