Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកនាដកម្ម​! បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​សុ​ម៉ាលី ស្លាប់​ជិត ៣០០​នាក់​

spot_img

ការវាយប្រហារ ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឡាន​នៅ​តំបន់​មមាញឹក​មួយ ក្នុង​ប្រ​ទេ​សូ​ម៉ាលី បានសម្លាប់​មនុស្ស​ចំនួន​ជិត ៣០០​នាក់ ហើយ​បណ្តាល​ឲ្យ​រាប់រយ​នាក់​ទៀត​រងរបួស​។​

​បើតាម​ការចេញផ្សាយ​ចុង​ក្រុង​របស់​សារ​ព៌​ត​មាន AP បាន​ឲ្យ​ដឹងថា​ចំនួន​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​កា​ល​ពីថ្ងៃ​សៅ​រិ៍​កន្លងទៅ​នៅក្នុង​រដ្ឋធានី Mogadishu បាន​កើនឡើង​រហូតដល់ ២៧៦​នាក់​ហើយ​។​

​ការវាយប្រហារ​ភ​វ​កម្មដ៍​គ្រោះថ្នាក់​នេះ​កើតឡើង នៅពេលដែល​ឡាន​ដឹកទំនិញ​ធុន​ធំ​មួយ​ដែលមាន​ផ្ទុក​គ្រឿងផ្ទុះ ត្រូវបាន​ចុច​បំផ្ទុះ​នៅក្បែរ​ច្រកចូល​សណ្ឋាគារ​មួយ​។​

​រ​ហួត​មកដល់ពេលនេះ មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាងថា​ជា​ទង្វើ​របស់​ពួកគេ​ឡើង​។​

​ប្រធានាធិបតី​សុ​ម៉ាលី Mohamed Abdullahi Farmajo Mohamed បាន​និយាយថា វា​គឺជា​អំពើ​ដ៍​ឃោរឃៅ​ដែលមាន​គោលដៅ​លើ​ជន​ស៊ីវិល ដែល​កំពុងធ្វើដំណើរ​ទៅរក​ស៊ី​។​

​លោក​ក៍​បានប្រកាស កាន់ទុក្ខ​ចំនួន ៣​ដល់​ទៅដល់​ជនរងគ្រោះ​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នេះ​ផងដែរ​។​

spot_img
×