ភ្នំពេញ៖ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា បើទោះបីជាបានសម្រាលកូនរួចច្រើនខែហើយក្តី តែទម្ងន់របស់អ្នកនាងហាក់នៅមិនទាន់ស្រកមករកសភាពដើមនៅឡើយទេ ដែលនេះត្រូវបានអ្នកគាំទ្រនិយាយថា ទំនងជាអ្នកនាងទទួលបានការថែរទាំល្អពីស្វាមី ទើបបានជាសាច់ឈាមនៅតែទ្រលុកទ្រលន់ស្រកមិនទាន់បែបនេះ។
ជាក់ស្តែងតាមរយៈរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតហែលទឹកដែលអ្នកនាងទើបបានបង្ហោះក្នុងបណ្តាញសង្គមតេលេក្រាម បានបង្ហាញឱ្យឃើញពីសាច់ភ្លៅយ៉ាងណែន ទ្រលុកទ្រលុន ហាក់ខុសឆ្ងាយពីកាលដែលនាងមិនទាន់ពពោះ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះទម្ងង់របស់នាងក៏ស្រកជាងកាលអំឡុងពេលទម្ងង់ផងដែរ ហើយនេះអាចជាជំហានដំបូងរបស់នាង ក្នុងការសម្រកទម្ងង់បែបធម្មជាតិ ដែលមិនសម្រុកប្រើថ្នាំសម្រកនាំឱ្យប៉ះពាល់ដល់សុខភាព៕ ដោយ៖ កូលាប ក្រហម