Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនស្រី គីម ជុង​អ៊ុន អាច​នឹង​អញ្ជើញ ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅ​ទស្សនៈកិច្ច​នៅ​កូរ៉េ​ខាងជើង​

​ប្រភព​ការទូត​ជាច្រើន ដែល​បាន​ដឹង​ច្បាស់​ពី​គោលបំណង​របស់​កូរ៉េខាងជើង បាន​និយាយថា គីម យូ​ជុង (Kim Yo-jong) ដែល​ជា​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន (Kim Jong-un) នឹង​ធ្វើការ អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន (Moon Jae-in) ឲ្យទៅ​ទស្សនៈកិច្ច​នៅ​ទីក្រុង​ព្យុង​យ៉ាង​ក្នុងពេល​ណាមួយ ក្នុង​ឆ្នាំនេះ​។​

​បើ​តាម​ប្រភព​បញ្ជាក់ថា ការអញ្ជើញ​មេដឹកនាំ​កូរ៉េខាងត្បូង ទៅ​ទស្សនៈកិច្ច​នៅ​កូរ៉េ​ខាងជើង អាច​​នឹង​ត្រូវ​ធ្វើឡើង ក្នុង​កំឡុង​ការ​ពិសារ​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា​នៅ​ថ្ងៃ​សៅរិ៍​ស្អែក រវាង លោក ម៉ូ​ន ជេ​អ៊ីន និង គីម​យូ​ជុង​។

​ប្រភព​ការទូត​ដដែល​បញ្ជាក់​ទៀត​ថា គ្មាន​អ្វី​ជា​ទីបញ្ចប់​នោះទេ ហើយ​ថ្ងៃ​ល្អ សំរាប់​ដំណើរ​ទស្សនៈកិច្ច​​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅ​កូរ៉េខាងជើង អាច​ជា​ថ្ងៃ​ទី ១៥ ខែ​សីហា​ខាង​មុខ ដែល​ជា​ថ្ងៃ​​កូរ៉េ​ត្រូវបាន​រំដោះ​ចេញពី​ការឈ្លានពាន​របស់​ជប៉ុន​ក្នុង​ឆ្នាំ ១៩៤៥​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន Kim Yo-jong ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង ដែលជា​អ្នក​កាន់កាប់​កិច្ច​ការ​នយោបាយ​កូរ៉េខាងជើង កំពុងស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​បើក​ដំណើរការ​ព្រឹត្តិការណ៏កី​ឡា​អូឡាំពិច​រដូវរងា ដែល​បាន​ចាប់ផ្តើម​ធ្វើឡើង​ពី​ថ្ងៃ​ទី ៩​នេះ ដល់​ថ្ងៃ​ទី ២៥​ខែ​កុម្ភះ​ដដែល​៕ សុភ័ក្ត្រ

×