ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់កាកបាទក្រហមកម្ពុជាម្នាក់បានថ្លែងថា ទោះកម្ពុជាជួបវិបត្តិនៃការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ បញ្ហាជីវភាពនិងការរស់នៅរបស់ជនងាយរងគ្រោះពិសេសប្រជាជនខ្វះខាតនិងស្ត្រីមេម៉ាយនៅតែជាបញ្ហាអាទិភាពនិងត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត។
លោក ជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែននៅក្នុងឱកាសប្រគល់ផ្ទះឈើចំនួន៦ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលផ្ដល់តាមរយៈលោកជំទាវ ជូនប្រជាជនខ្វះខាតនិងស្ត្រីមេម៉ាយ៦គ្រួសាររស់ឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំនៅរសៀលនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០។
ផ្ទះឈើដែលប្រគល់ជូនប្រជាជនខ្វះខាតនិងស្ត្រីមេម៉ាយទាំង៦គ្រួសានេះសាងសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ ៦ម៉ែត្រទទឹង៤ម៉ែត្រ ដែលមួយខ្នងៗមានតម្លៃជាង១ពាន់ដុល្លាអាមេរិក។
ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ខៀវ ស៊ីណា បានបញ្ជាក់ថា គ្រប់កាលៈទេសៈពិសេសពេលប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ពិសេសនៅក្នុងស្ថានភាពនៃការរីករាលដាលនៃវីរុសកូវីដ១៩នេះសម្ដចតេជោ ហ៊ុន សែន ក៏ដូចសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ជួយទ្វេដងដល់សុខទុក្ខនិងដោះស្រាយបន្ទាន់ចំពោះការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ។
ជាក់ស្ដែងដូចនៅពេលនេះជាសក្ខីភាពស្រាប់ដែលបង្ហាញឲ្យឃើញកាន់តែយ៉ាងច្បាស់ថាគ្រប់ពេលវេលាសម្ដេចទាំង២តែងតែរស់នៅជាមួយនឹងសុខទុក្ខរបស់ជាពលរដ្ឋយើគ្រប់ពេលវេលា។ នៅក្នុងឱកាសនោះលោកជំទាវ ខៀវ ស៊ីណាក៏បានស្នើឲ្យប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព គឺត្រូវរស់នៅឲ្យមានអនាម័យល្អពិសេសត្រូវចេះរៀនរស់នៅក្នុងអន្តរកាលនៃការរីករាលដាលជម្ងឺកូវីដ១៩ឲ្យបានត្រឹមត្រូវ។ សម្រាប់ជាចំណងដៃនៃការឡើងផ្ទះថ្មីនេះដែលោកជំទាវ ខៀវ ស៊ីណាបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួននិងបានប្រគល់ជូនថវិកាមួយគ្រួសារៗ៤០ម៉ឺនរៀលក្នុងថវិកា២០ម៉ឺនរៀលជារបស់លោកជំទាវអភិបាលខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះដែរលោកជំទាវ ខៀវ ស៊ីណាបានឆ្លៀតនាំយកសៀវភៅ”កម្រងមេកាព្យខ្មែរ”ដែលជាការរួមចំណែកជួយឧបត្ថម្ភក្នុងការបោះពុម្ភដោយឯកឧត្ដម ជា ចាន់តូ និងជំទាវផ្ទាល់ទៅប្រគល់ដល់វិទ្យាល័យហ៊ុនសែនស្គន់ វិទ្យាល័យតាំងក្រសាំងនិងវិទ្យាល័យហ៊ុនសែនភ្នំសន្ទុកក្នុង១វិទ្យាល័យ១០ក្បាលនិងបាននាំយកទៅប្រគេនព្រះតេជេគុណ សៀងសុខព្រះមេគណខេត្តកំពង់ធំផងដែរ៕ ដោយ ៖ CEN