សកលវិទ្យាល័យ Columbia នៅក្នុងរដ្ឋញូវញ៉ក សហរដ្ឋអាមេរិច បានរងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់សិស្ស ក្រោយពេលណែនាំសិស្សស្រីទាំងអស់កុំឲ្យស្លៀកពាក់ខ្លី ខើចលើ ខើចក្រោម ដើម្បីកុំឲ្យមិត្តរួមថ្នាក់ និងគ្រូបង្រៀនបែកអារម្មណ៏ ដោយសារភាពស៊ិចស៊ីរបស់ពួកគេ។
នេះបើតាមការចេញផ្សាយ ដោយចាត់ទុកការណែនាំនោះជាការប្រកាន់ភេទ សិស្សានុសិស្សបានធ្វើយុទ្ធនាការ ដើម្បីជំរុញឲ្យសិស្ស
គ្រប់គ្នា ទាំងសិស្សស្រី និងប្រុសស្លៀកពាក់សំពត់ខ្លីនៅបរិវេនសាលា នៅថ្ងៃព្រហស្បតិ៍។
សកលវិទ្យាល័យ Pontifical Bolivarian នៅ Columbia បានបង្ហោះការណែនាំរបស់ខ្លួននៅលើគេហទំព័រ ប៉ុន្តែក្រោយពេលមានការផ្ទុះការតវ៉ា ខ្លួនបានប្រកាសវិញថា អ្វីដែលខ្លួនលើកឡើងនោះគ្រាន់តែជាការណែនាំទូទៅ។ សកលវិទ្យាល័យនេះបញ្ជាក់ថា ខ្លួនគោរពសល់សិទ្ធិបុគ្គល ហើយមិនដែលបានកំណត់ពីបញ្ញតិនៃការស្លៀកពាក់នោះឡើយ។
សូមបញ្ជាក់ថា សិស្សសកលវិទ្យាល័យនៅអាមេរិចមានសេរីភាពពេញទីក្នុងការស្លៀកពាក់អ្វីដែលខ្លួនចង់ ដែលខុសប្លែកពីសកលវិទ្យាល័យមួយចំនួននៅកម្ពុជា ដែលតម្រូវឲ្យសិស្សស្លៀកពាក់ឯកសណ្ឋានតាមការកំណត់របស់សាលា៕ សុភ័ក្ត្រ