Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្បារអំពៅ​២ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ជាច្រើន​កញ្ចប់​

spot_img

​ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ច្បារអំពៅ​២​បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​២​នាក់ ដកហូត​ថ្នាំញៀន​១៩​កញ្ចប់
​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង នៅវេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវលំ ភូមិ​ដើម​ចន្ទ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​និង​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ដែល​ដឹកនាំ​ដោយ លោក អ៊ុំ រតនា នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ច្បារអំពៅ​ទី​២​ផ្ទាល់ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន ហើយ​ពេលមកដល់​ចំណុច ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ជនសង្ស័យ​មានឈ្មោះ​ទី​១​វែង វ៉ាន់​ដេ​ត​ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ២/ ឈ្មោះ ហេង​សាន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ដោយបាន​ធ្វើការ​ឆែកឆេ​រ​រកឃើញ​នូវ​ថ្នាំ
​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១៩ កញ្ចប់​តូច ទើប​នាំខ្លួន​ជនសង្ស័យ​ខាងលើ យកទៅ សាកសួរ​បន្ថែម​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្បារអំពៅ​២ តែម្តង ។

​ក្រោយពេល​សាកសួរ​រួចហើយ ជនសង្ស័យ​រួមទាំង​វត្ថុ​តាំង ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​ដា ផាន់​ណា​

spot_img
×