Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច និង​កូរ៉េខាងត្បូង​ផ្តើមធ្វើ​សមយុទ្ធ​រួមគ្នា ទោះបី​កូរ៉េខាងជើង​គំរាម​វាយប្រហារ​កោះ​ហ្គា​ម​ជាថ្មី​

spot_img

មហាអំណាច​យោធា អា​មេ​រិច និង​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ច័ន្ទ ទី ១៦ ខែតុលា​នេះ​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​នៅ​តំបន់​ទឹក​ជុំវិញ​ឧបទ្វីប​កូរ៉េ ទោះបី​កូរ៉េ​ខាង​ព្រមាន​សារជាថ្មី​ថា​នឹង​វាយប្រហារ​កោះ​ហ្គា​ម​អា​មេ​រិច​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន Reuters​។​

​កប៉ាល់​ជើង​ទឹក​ចំនួន ៤០​មកពី​ប្រទេស​ទាំងពីរ ដោយ​រួមមាន​ទាំង​កប៉ាល់​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Ronald Reagan ក៍បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ផងដែរ​។ សមយុទ្ធ​នៅ​សមុទ្រ​ខាងលិច និង​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ​នឹង​អូស​បន្លាស​រហូតដល់​ថ្ងៃទី ២០​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​។​

​ប្រទេស​កុ​ម្មុនិ​ស្ត​កូរ៉េខាងជើង បាន​ហៅ​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង​ថា​ជាការ ‘​ហាត់​សម​ដើម្បី​ធ្វើសង្គ្រាម​’​។​

​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Rex Tillerson បាន​និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​បាន​ណែនាំ​ឲ្យ​រូបគាត់​បន្ត​កិច្ចប្រឹងប្រែង​ផ្នែក​ការទូត​តទៅទៀត ដើម្បី​បន្ថយកម្តៅ​ជាមួយ​កូរ៉េខាងជើង ដោយ​លោក​លើកឡើងថា កិច្ចប្រឹងប្រែង​ការទូត​ទាំងនោះ​នឹង​បន្ត​កើតមាន​រហូត​ទាល់តែ​ទាល់តែ​មានការ​ទំលាក់​គ្រាប់បែក​លើកដំបូង​។​

​ភាព​តានតឹង​កើនឡើង​នៅ​ឧបទ្វីប​កូ​រ៉​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារតែ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី ៦​របស់​កូរ៉េខាងជើង​។​

​បើតាម​សមាជិក​រដ្ឋសភា​រុស្សី​ម្នាក់​ដែល​ទើបតែ​ត្រឡប់​មកពី​ទស្សនៈកិច្ច​នៅ​កូរ៉េខាងជើង បាន​និយាយថា កូរ៉េខាងជើង​កំពុង​រៀបចំ​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ ដែល​ខ្លួន​ជឿជាក់ថា​អាចមាន​សមត្ថភាព​ហោះ​ដល់​សមុទ្រ​ខាងលិច​របស់​អា​មេ​រិច​៕​

spot_img
×