Kolli Hills (ផ្លូវ MDR181) គឺជាផ្លូវភ្នំដ៏មានគ្រោះថ្នាក់ ដែលមានប្រវែង ៤៦,៧ គីឡូម៉ែត្រ ស្ថិតនៅលើភ្នំ Koli ឬ Kolli Malai ដែលជាជួរភ្នំតូចៗមានទីតាំងស្ថិតនៅ Tamil Nadu ភាគកណ្តាល នៅក្នុងស្រុក Namakkal នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា។
ផ្លូវចាប់ផ្តើមពី Kalappanaickenpatti ។ អ្នកទៅកូឡូឡៃម៉ៃ ឬ “ភ្នំនៃសេចក្តីស្លាប់” ដោយឆ្លងកាត់ផ្លូវបត់បែនចំនួន ៧០ កន្លែង។ តែយ៉ាងណា ការជិះផ្លូវដ៏គ្រោះថ្នាក់នេះ គឺជាបទពិសោធដ៏រំភើបមួយ។
រហូតដល់រង្វង់បត់ទី២៥ នោះផ្លូវគឺពិតជាអស្ចារ្យណាស់ ព្រោះថាបន្ទាប់ពីនោះ គឺផ្លូវគួរឲ្យគ្រោះថ្នាក់ ជាពិសេសផ្លូវបត់បែនឡើងចុះជាប់មាត់សមុទ្រយ៉ាងចោតៗតែម្តង។
តែយ៉ាងណា គេពិតជាសរសើរខ្លាំងណាស់ ចំពោះអ្នកបើកបរ ដែលពិតជាមានជំនាញអស្ចារ្យមែនទែន ដែលអាចបើកបរផ្លូវដ៏សែនស្រៀវសាច់ទាំងនេះ៕ ដោយ៖ លឹម ហុង