Tuesday, January 31, 2023

បុរស​ម្នាក់​បម្រុង​លោត​សម្លាប់​ខ្លួនពីលើ​អគារ​សាលា​អន្តរជាតិ​វើ​លដ៍ ក្នុង​ខណ្ឌទួលគោក ត្រូវ​ក្រុម​សង្គ្រោះ​៧១១ ជួយសង្គ្រោះ​ទាន់ពេលវេលា នៅ​សាលា​អន្តជាតិ វើ​លដ៍ កម្ពុជា​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ប្រុង​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​កម្ពស់ ៣​ជាន់ នៃ​សាលា​អន្តរជាតិ WlSC​ស្ថិតនៅ​ផ្លូវ​លេខ​២៣០ (​ហៅ​ផ្លូវ​កោសដូង​) សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ តែ​ត្រូវបាន​កងកម្លាំង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​៧១១ កងពលតូច​លេខ​៧០ ជួយសង្គ្រោះ​ទាន់ពេលវេលា​។​ប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្

រោះមានឈ្មោះសុខ ឲត្តម អាយុ ៣៥ ឆ្នាំ មុខរបមិនពិតប្រាកដ បានឡើងទៅលើអគារសាលារៀនមួយកន្លែង ជាន់ទី៣ បម្រុងនិងលោតសម្លាប់ខ្លួន តែត្រូវបានកម្លាំង សមត្តកិច្ចជំនាញអន្តរាគមន៍ ៩១១ ចុះជួយសង្រ្គោះទាន់ពេល ។

ក្រោយពេលកើតហេតុយសមត្តកិច្ចមូលដ្ឋាន ចុះមកដល់រួច និងធ្វើកំណត់ហេតុ យកជនរងគ្រោះទៅសាកសួរ ឆ្លើយរាងត្រឡប់ត្រឡិន សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះសង្ស័យបែកថ្នាំ ទើបបម្រុងលោតសម្លាប់ខ្លួន ។

​តែ​ទោះ​យ៉ាងណាក៏ដោយ​ការប៉ុនប៉ង​លោត​សម្លាប់ខ្លួន​នេះ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​របស់​ជនរ​ង​គ្រោះ​នោះឡើយ​៕​ដោយ​៖​មី​ដា ផាន់​ណា​