ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត ទុនក្នុងទុនវិនិយោគសរុបជិត ៥លានដុល្លារ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ដូចជា៖
ក្រុមហ៊ុន AWTEX GARMENT CO., LTD ជាគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានទុនវិនិយោគប្រមាណ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៥៧៩កន្លែង និងក្រុមហ៊ុនទី២ គឺ HERMO (CAMBODIA) CO., LTD ជាគម្រោងកាត់ដេរសម្លៀកបំពាក់ និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ និងមានទុនវិនិយោគប្រមាណ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៩៣៤កន្លែង៕
ដោយ៖CEN