Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! លោក អ៊ឹម ជីវ៉ា សោកស្តាយ​ខ្លាំង ព្រោះ​មិនគួរណា​ផុងខ្លួន​ថត​ជាមួយ Rose បែបនេះ ហើយ​ពោល​ពាក្យ​គួរ​ឲ្យ​អាណិត​ថា​…. (​វីដេអូ​)

​ភ្នំពេញ​៖ និយាយ​ដល់​តារា​សម្តែង​កំពុង​ល្បី​ទាំង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Tik Tuk នោះ​នរណា​មិន​ស្គាល់​កញ្ញា Rose ដែល​កំពុងមាន​ប្រជាប្រិយភាព​ខ្លាំងណាស់ ជាពិសេស​ល្បី​រឿង​ត្រូវគេ​បាញ់​ឡើង​ចុកៗ​តែម្តង ព្រោះតែ​នាង​តែង​បង្ហាញ​ពី​សកម្មភាព​ធ្វើ​នូវ​រឿង​ប្លែកៗ​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ រូបភាព និង​វីដេអូ​នៅលើ​បណ្តាញ​សង្គម Tik Tuk បង្ហាញ​ពី​សកម្មភាព​ដ៏​ស្និទ្ធស្នាល​យ៉ាង​ផ្អែមល្ហែម​រវាង​កញ្ញា រ៉ូ​ស (Rose) និង​លោក អ៊ឹម ជីវ៉ា បាន​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​គ្រប់ៗ​គ្នា​តែម្តង ព្រោះតែ​មិន​នឹកស្មាន​ដល់​ថា​រឿងនេះ​កើតឡើង​។​

​ក្នុងនោះ​ផងដែរ កញ្ញា Rose ក៏បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​នឹង​លោក​មេ អ៊ឹម ជីវ៉ា ដោយ​ពោល​នូវ​ពាក្យ​ឡើង​ចង់​លើសឈាម​ថា «​ម្ចាស់​ស្នេហ៍​អូន (my love)» ។​

​តែ​ផ្ទុយទៅវិញ ក្រោយពី​បានឃើញ​រយៈ​រូបភាព និង​វីដេអូ​នេះ កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នោះ ក៏​ស្រាប់តែ​លោក អ៊ឹម ជីវ៉ា សម្តែង​ការហួសចិត្ត ស្រណោះ​ខ្លួនឯង​មិនគួរណា​ផុងខ្លួន​ថត​ជាមួយ Rose ដោយបាន​ពោល​ពាក្យ​ចេញពី​ក្នុង​ចិត្ត​ពិតៗ​បញ្ជាក់​ទៅកាន់​មហាជន​បែបនេះ​ថា​៖ «​ពុទ្ធោៗ​ៗ​… ព្រះ​ជួយ​ផង កូនចៅ​ខុស​អី រ៉ូ​សបង​សុំ​អង្វរ​ទុក​អនាគត​អោយ​បង​ផង​! ព្រោះ​ពេល​បង​ថត​ជាមួយ​រ៉ូ​ស គឺជា​សុ​បិ​ន្ត​មិនល្អ​មួយ​ហើយ ចុះ​ទម្រាំ​បង​ជា​គូស្នេហ៍​ទៀត ម៉ែ​បង​ប្រហែលជា​កាត់កាល​បង​ចោល​ហើយ​រ៉ូ​ស​»៕ ដោយ​៖ លឹម ហុង​


×