Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​តូច​ចិត្តនឹង​គ្រួសារ​លក់​ផ្ទះ​មិន​ចែក​លុយ​ឲ្យ​ខ្លួន បាន​ជិះ​ម៉ូតូ​មក​លោតទឹក​ស្លាប់​ខ្លួន តែ​សំណាងល្អ​បាន​កម្លាំង​សមត្ថកិច្ច​ការពារ​ក្រោម​ស្ពាន​ជួយ​ទាន់​

​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​តូច​ចិត្តនឹង​គ្រួសារ បាន​ជិះ​ម៉ូតូ​មក​លោតទឹក​ស្លាប់​ខ្លួន តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការពារ​ក្រោម​ស្ពាន​ជួយ​ទាន់​ហើយក៏​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។​

​ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី ថ្ងែ​ទី​២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី នៅក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​បុរស​ម្នាក់​ដែល​បានសម្រេច​ចិត្ត​លោតទឹក​ស្លាប់​ខ្លួន​មានឈ្មោះ សៅរ៍ រតនា អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​បាន​ដែល​បាន​ជិះ​ម៉ូតូ​មក​លោតទឹក​ស្លាប់​ខ្លួន មកពី​តូច​ចិត្តនឹង​គ្រួសារ មកពី​គ្រួសារ​លក់​ផ្ទះ​មិន​ចែក​លុយ​ឲ្យ​ខ្លួន ទើប​ខ្លួន​តូចចិត្ត​បាន​ជិះ​ម៉ូតូ​មក​លោតទឹក​តែម្តង តែ​សំណាងល្អ​បាន​កម្លាំង​សមត្ថកិច្ច​ការពារ​ក្រោម​ស្ពាន​ជួយ​ទាន់ពេលវេលា​។​

​ក្រោយពី​កើតហេតុ​ការណ៍​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ខណ្ឌ​ច្បារអំពៅ​ទី​១ ដឹក​យកទៅ​សាកសួរ ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕​ដោយ​៖ មី​ដា ផាន់​ណា​



×