ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាម្ចាស់ចម្ការដូងប្រេងដ៏ធំក្នុងប្រទេសកម្ពុជា រួមជាមួយចម្ការដំណាំហូបផ្លែជាច្រើនមុខនោះ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហោះវីដេអូខ្លីមួយនៅក្នុងមន្ទីរពេទ្យផ្តែផ្តាំកូនៗចែកទ្រព្យសម្បត្តិឱ្យស្មើរៗគ្នាមុនលោកចូលវះកាត់។
ក្នុងវីដេអូនោះលោកបានហៅភរិយានិងកូនៗមកជុំគ្នា ដោយកូនៗ និងភរិយាលោក បានមកជាមួយនិងបាយខ្ចប់ស្លឹកឈូកមកផ្ញើរ តែលោកបាននិយាយបែបលេងសើចថា កូនៗទាំងអស់គ្នាថ្ងៃនេះមានម្ហូបឆ្ងុយឆ្ងាញ់ណាស់ ហើយនាំគ្នាលេបទៅ ប៉ាលេបលែងរួចហើយ។ ជាមួយនឹងសម្តីបែបកំប្លែង ខណៈជិតចូលវះកាត់បានធ្វើឱ្យគ្រប់គ្នាផ្ទុះសំណើចហួសចិត្តតែម្តង។ បន្ថែមពីនោះលោកក៏បានផ្តែផ្តាំថា បើគាត់យ៉ាងម៉េចៗទៅ សូមកុំយំ ហើយទ្រព្យសម្បត្តិដែលគាត់មានទាំងប៉ុន្មានកូនៗត្រូវចែកឱ្យស្មើៗគ្នា។
យ៉ាងណាក៏ដោយ យើងមិនទាន់ដឹងថា ឯកឧត្តមឈឺជំងឺអ្វីនោះទេ ទើបត្រូវចូលវះកាត់បែបនេះ៕ ដោយ៖ កូលាប ក្រហម