អ្នកចាំទី របស់ក្រុមបាល់ទាត់ Persela FC ដែលស្ថិតក្នុងលីគកំពូលឥណ្ឌូនេស៊ី ម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានបុកគ្នាជាមួយមិត្តរួមក្រុមម្នាក់ ក្នុងកំឡុងពេលប្រកួត។
អ្នកចាំទីឈ្មោះ Choirul Huda អាយុ ៣៨ឆ្នាំ ត្រូវបានគេបញ្ជូនយ៉ាងប្រញាប់ទៅកាន់មន្ទីរពេទ្យក្រោយពេលហេតុការណ៍ជុលគ្នា ហើយគាត់បានស្លាប់នៅមន្ទីរពេទ្យតែម្តង។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមបាល់ទាត់ Persela FC លោកវេជ្ជបណ្ឌិត Yudistiro Andri Nugroho បាននិយាយថា អ្នកចាំទី Choirul Huda រងការប៉ះទង្វិចលើទ្រូង និងថ្គាមយ៉ាងខ្លាំង។
វេជ្ជបណ្ឌិតដដែលបញ្ជាក់ថា ការវិភាគបានឲ្យដឹងថា ការស្លាប់អាចបណ្តាលមកពីការរបួសខួរក្បាល និងកខ្លាំង ដែលបណ្តាលមកពីការប៉ះអង្គិច។
វេជ្ជបណ្ឌិតនិយាយទៀតថា ការប៉ះទង្គិចដ៏ខ្លាំងអាចធ្វើឲ្យអ្នកចាំទី មានបញ្ហាការដកដង្ហើម និងបណ្តាលឲ្យបេះដូងឈប់ធ្វើចលនា។
គាត់និយាយទៀតថា ក្រុមគ្រូពេទ្យព្យាយាមជួយគាត់ឲ្យរស់ឡើងវិញ ប៉ុន្តែក្រោយពេលការព្យាយាមអស់មួយម៉ោង មិនមានសញ្ញាបញ្ជាក់ថាគាត់អាចរស់នោះទេ។
ក្រោយពេលមានហេតុការណ៍ប៉ះគ្នា ការប្រកួតនៅតែបន្តដដែល ហើយជាលទ្ធផលក្រុមបាល់ទាត់ Persela FC យកឈ្នះក្រុម Semen Padang ដោយលទ្ធផល ២ ទល់នឹង ០៕