Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំ​អាល់ លើកទឹកចិត្ត​ឱ្យ​អ្នក​ថតរូប​បន្ត​ផ្តិត​យក​រូបភាព​ស្អាតៗ​តាម​តំបន់ការពារធម្មជាតិ នៅ​កម្ពុជា​

​ភ្នំពេញ​៖​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លើកទឹកចិត្ត​ដល់​អ្នក​ថតរូប​ទាំងអស់ បន្ត​ចូលរួម​ផលិត​រូបភាព​ស្អាតៗ នៅតាម​តំបន់ការពារធម្មជាតិ​នានា​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជាការ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ថតរូប​មេត្រីភាព​បរិស្ថាន រៀបចំឡើង នា​ល្ងាច​ថ្ងៃ​សុក្រ ទី ២ ខែតុលា ឆ្នាំ​២០២០ នា​អគារ​«​ខេមរា​នី​» ទីស្នាក់ការ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​នេះដែរ ឯកឧត្តម សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ថ​ត​រូប​ទាំងអស់ ដែល​ខិតខំ​ព្យាយាម​ផ្ដិត​យក​រូបភាព​ស្អាតៗ នៅតាម​តំបន់ការពារធម្មជាតិ​នានា​ទូទាំងប្រទេស​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នេះ​ជាការ​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ​មួយ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ពោ​ពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ តាមរយៈ​ការផលិត​នូវ​រូបភាព​ស្អាត​ប្រណិត ដើម្បី​បង្ហាញ​បន្ត​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យបាន​ឃើញ​ពី​ភាព​អស្ចារ្យ​នៃ​សម្រស់​តំបន់​ធម្មជាតិ​របស់​ក​ម្ពុ​ជា​។​

​លើសពីនេះ ឯកឧត្តម សាយ សំ​អាល់ បាន​លើកឡើងថា តាមរយៈ​រូបភាព​កន្លងមក​រប​ស់​អ្នក​ថតរូប​កម្ពុជា ពិត​ជាមាន​សារៈប្រយោជន៍​ខ្លាំងណាស់ ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ធម្មជាតិ​ជូន​សារ​ធា​រណ​ជន ហើយ​សកម្មភាព​នេះ​ក៏បាន​បង្ហាញ​ពី​ការចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អប្រសើរ ដោយ​ផ្តោតលើ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។

​ក្នុង​កម្មវិធី​ដដែល​នេះ ឯកឧត្តម សាយ សំ​អាល់ ក៏បាន​បញ្ជាក់ដែរថា ក្រសួង​នឹង​ពង្រឹង​កិច្ចការងារ​អភិរក្ស​តំបន់ការពារធម្មជាតិ ឱ្យ​កាន់តែ​ប្រសើរ​តាមរយៈ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ហើយ​ឯកឧត្តម​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប បង្ហាញ​ភាព​ស្រឡាញ់​ចំពោះ​តំបន់ការពារធម្មជាតិ​របស់​យើង និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ទាំងអស់គ្នា​។

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ថតរូប​មេត្រីភាព​បរិស្ថាន នាពេលនេះ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានប្រគល់​ជូនប​ណ្ណស​សើរ​មេត្រីភាព​បរិស្ថាន ជូន​ដល់​ថតរូប​ល្បីៗ​ជាច្រើន​នាក់ និង​បាន​ពិសា​អាហារ​សាមគ្គី​រួមគ្នា​ផងដែរ​៕​ដោយ​៖​កូ​ឡាប​


×