Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណែទម្រង់​សាលារៀន​នៅ​កម្ពុជា ដោយ​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ​, ទិវា​គ្រូបង្រៀន ៥ តុលា ២០២០ ក្រោម​ប្រធានបទ ៖ គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​

spot_img

​ភ្នំពេញ​៖​នៅក្នុង​ឱកាស​អបអរ​សាទរ​ទិវា​គ្រូបង្រៀន ៥​តុលា ទិវា​គ្រូបង្រៀន បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែងថា សាលារៀន គឺជា​កោសិកា​ស្នូល​នៃ​ប្រព័ន្ធ​អប់រំ​។ សាលារៀន​ល្អ គឺ​សាលា​ដែល​គណៈ​គ្រប់គ្រង និង​គ្រូ​គោរព​បាន​យ៉ាង​ពេញលេញ​នូវ​តម្លៃ​ជា​មូលដ្ឋាន មាន​បេសកកម្ម​ច្បាស់លាស់ កំណត់​នូវ​លទ្ធផល​ខ្ពស់ ដែល​គ្រូ និង​សិស្ស​ត្រូវ​សម្រេច​ឱ្យបាន និង​ត្រូវមាន​នាយក ដែលមាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​អនុវត្ត​នូវ​ទស្សន​វិស័យនេះ​។

​លទ្ធផល​សិក្សា​របស់​សិស្ស​ចំណុះឱ្យ​កត្តា​ធំៗ​ចំនួន​៤ គឺ​៖ ១.​នាយក​ល្អ ២.​គ្រូ​ល្អ ៣.​សិស្ស​ល្អ និង​៤.​មាតាបិតា និង​សហគមន៍​ល្អ​។

​សាលារៀន​ត្រូវមាន​ផែនការ​អភិវឌ្ឍ​សាលារៀន​៖ ១.​ការអនុវត្ត​កម្មវិធីសិក្សា និងរ​ង្វា​យ​តម្លៃ​សិក្សា ២.​ការចូលរួម​របស់​មា​តា​បិតា និង​សហគមន៍ និង​៣.​ការបង្កើត​លក្ខខណ្ឌ​អំណោយផល​ដើម្បីឱ្យ​សិស្ស​ទទួលជោគជ័យ​ក្នុងការ​សិក្សា​។

​ការពង្រឹង​គណនេយ្យភាព​របស់​សាលារៀន គឺជា​មធ្យោបាយ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កែលម្អ​លទ្ធផល​សិក្សា​របស់​សិស្ស​។​

​អបអរសាទ ទិវា​គ្រូបង្រៀន ៥ តុលា ២០២០ ក្រោម​ប្រធានបទ ៖ គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​។ ទិវា​គ្រូបង្រៀន​ពិភពលោក ៥ តុលា គឺជា​ឱកាស​ដែល​មនុស្ស​ទូទាំង​សាកលលោក​សម្តែង​ការដឹងគុណ ភាព​កតញ្ញូ ព្រមទាំង​ផ្ដល់​តម្លៃ​ចំពោះ​គ្រូបង្រៀន​ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី វិជ្ជាជីវៈ ក្នុងការ​ផ្ទេរ និង​ផ្ដល់​ចំណេះដឹង ព្រមទាំង​បំ​ណិ​ន​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥ តុលា ក្រោម​ប្រធានបទ “​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​” នា ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រយៈពេល ១ ថ្ងៃ ដោយមាន​ការចូលរួម​ពី លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ សមាគម​បុគ្គលិក​សិក្សា​ខ្មែរ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​។ ទិវា​គ្រូបង្រៀន ៥ តុលា ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បំផុស​ឡើងវិញ​នូវ​វប្បធម៌ និង​ប្រពៃណី របស់​សិស្សានុសិស្ស​ទាំង​អស់ ឱ្យ​រំលឹក​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​ទូទាំងប្រទេស ដែល​ពួកគាត់​បាន និង​កំពុង​បំពេញការងារ​ជា​អ្នក​អប់រំ និង​ជា​សិល្បករ​ផ្ទេរ​ចំណេះដឹង​ផងដែរ ឬ គ្រូបង្រៀន​មួយចំនួន​បាន​ចូលនិវត្តន៍​ទៅហើយនោះ​។​

​ក្នុង​កម្មវិធី​នេះ ក៏មាន​បាឋកថា​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា ស្ដីពី “​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​នៅ​កម្ពុជា​” និង​វេទិកា​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ចំនួន ២ គឺ ១.​ដំណើរ​ការបើក​សាលារៀន​ចំណេះ​ទូទៅ​ឡើងវិញ និង​ការអប់រំ​ឌីជីថល ២.​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​បច្ចេក វិទ្យា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​៕​ដោយ​៖​កូ​ឡាប​

spot_img
×