Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃច័ន្ទ ទី៥ ខែ​តុលា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​មាន​បញ្ហា​អ្វី​ក៏ដោយ​លោកអ្នក​មិន​ត្រូវយក​សេចក្តី​ទុក្ខសោក​ដាក់ខ្លួន​ទេ​គឺ​ត្រូវ​ចេះ​ក្រោកឈរ​ដោះស្រាយ​នោះ​បញ្ហា​តូចធំ​នឹង​អាច​ស្រាយ​ចេញ​នៅ​គ្រា​ខាងមុខ​មូ​យ​កម្រិត​វិញ​ពុំខាន​។​សម្រាប់​ការប្រកប​ការងារ​មួយ​ភាគ​ធំ​ត្រូវ​បង់កម្លាំង​ហើយ​លទ្ធផល​បើ​ទទួលបាន​ក៏​ស្តួចស្តើង​សឹង​គេ​មិន​ទទួលយក​ផង​។​

មុខរបរ ៖ ​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​ថ្មី​ជួប​ការលំបាក​រុលទៅមុខ​ណាស់​ហើយ​បើ​ហ៊ាន​បោះទុន​ធំ​ផង​គឺ​រឹតតែ​ជួប​ការលំបាក​ណាស់​ទៅទៀត​។​

ស្នេហា ៖ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​រមែង​កើតការ​ប្រកែក​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​

​​រាសី​ល្អជា​មធ្យម​។​

ការងារ​ ៖ ​នៅថ្ងៃនេះ​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចូល​យាយី​នាំ​ពិបាក​ក្នុងការ​ទប់ទល់​ឬ​ឆ្លងកាត់​ទេ​។​ក្រៅពីនេះ​លោកអ្នក​ក៏​អាច​ប្រកបការងារ​ធំដុំ​ឬ​ការងារ​សំខាន់​បាន​ផងដែរ​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បន្ធូរ​អារ​ម្មណ៍​ឱ្យ​ជ្រះស្រឡះ​កុំ​យក​សេចក្តី​ឈ្នានីស​ដាក់ខ្លួន​ឬ​យក​គំនុំ​ផ្ទុក​ក្នុង​ខ្លួន​នាំ​តែ​កើត​ឧបទ្រពចង្រៃ​ការប្រកប​មុខ​ជំនួញ​មានតែ​រឿង​រាវ​ក្តៅក្រហាយ​ជាប់​ជានិច្ច​។​

ស្នេហា ៖ ប្រុស​ស្រី​ហាក់​ស្ថិតនៅ​ទ្រឹង​មួយកន្លែង​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

ឆ្នាំខាល

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​,​ការចរចា​ពី​បញ្ហា​អ្វីមួយ​,​បញ្ហា​ទិញ​លក់​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

មុខរបរ ៖ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​ក​ម្រែ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​ណាស់ដែរ​។

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំថោះ​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​សញ្ញា​ភ្លើង​ខៀវ​រង់ចាំ​​ឬ​មិន​រាំងស្ទះ​នាំ​ពិបាក​ខ្លាំងក្លា​នោះឡើយ​។

មុខរបរ ៖ ​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​សម្រាប់​អ្នក​កើត​ឆ្នាំថោះ​គឺមាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​ក៏​ជាការ​ប្រពៃ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​បំផុត​៕

​ឆ្នាំរោង​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​តែង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផង​។​លោកអ្នក​អាច​ប្រកបការងារ​ដែល​មិន​សំខាន់​ពេក​ឬ​មិន​ធំដុំ​ពេក​ក៏​ប្រសើរ​ពីព្រោះថា​ជា​ថ្ងៃ​ដួង​រាសី​មធ្យម​។

មុខរបរ ៖ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ពង្រីក​មុខរបរ​បន្ថែម​ឃើញថា​មិនសូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​ច្រើន​ខកបំណង​ច្រើនជាង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ចូរ​កុំ​ឈ្លក់​វង្វេង​នឹង​ការ​ដើរហើរ​ឬ​កាមគុណ​ឱ្យសោះ​ដើម្បី​ចៀសវាង​នូវ​ការជាប់​ផុង​ហើយ​ដកខ្លួន​មិន​រួច​ដែល​ត្រូវ​មក​ទទួលរង​ទុក្ខ​ទណ្ឌកម្ម​នៅពេល​ក្រោយ​៕

ឆ្នាំម្សាញ់​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិនត្រូវ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ឡើយ​នាំ​តែ​កើតរឿង​រាវ​មិនចេះចប់​ប៉ុណ្ណោះ​។​ក្រៅពីនេះ​បើ​មាន​មិត្ត​ភក្តី​ឬ​ក្រុមមនុស្ស​ដែល​មកពី​ចម្ងាយ​មករក​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​គេ​អាច​នាំ​ទុក​មកឱ្យ​ផង​។

មុខរបរ ៖ ​​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។

ស្នេហា ៖ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ង​ង៉ក់​និង​ប្រទាំង​ប្រទើស​គ្នាច្រើន​៕

ឆ្នាំមមី​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅពេលនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​តានតឹង​និង​មាន​បញ្ហា​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​នៅពេល​នេះដែរ​បញ្ហា​ប្រាក់កាស​លោកអ្នក​ទុក​នៅ​ខ្លួន​ពុំ​សូវ​ជាប់​ទេ​តែង​ហូរ​ចេញ​អស់ៗ​ទៅវិញ​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​សួ​វ​ល្អ​ទេពី​ព្រោះ​ច្រើន​​ជួប​គូកម្ម​ជាង​គូព្រេង​៕

ឆ្នាំមមែ​

​​​​រាសី​ខ្ពស់ត្រដែត​។​

​ការងារ​ ៖ ​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ដែលជា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ព្រោះ​តែង​អាច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំវក​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ទេ​គឹ​មាន​បញ្ហា​ឧបទ្រពចង្រៃ​យាយី​ច្រើន ។

​មុខរបរ ៖ ​​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​​និង​មានរឿង​សៅហ្មង​ច្រើន​៕

​ឆ្នាំរកា​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុង​ពេលនេះ​បើទោះបី​មានការ​ប៉ះទង្គិច​បន្តិច​បន្តួច​ពិតមែន​ក្តី​តែបើ​លោកអ្នក​មានការ​ប្រុងប្រយ័ត្ន​និង​ព្យាយាម​ដោះស្រាយ​បញ្ហា​នោះ​រឿង​ខ្លះ​អាក្រក់​សោះ​អាច​ប្រែជា​ល្អ​ទៀតផង​។​

​មុខរបរ ៖ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​ឈានដល់​ការបាក់​បែក​ណាស់​គួរ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំច​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំសូវល្អ​ប្រសើរ​ទេ​ពិសេស​អាចមាន​ការប្រែប្រួល​បញ្ហា​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ពី​រឿង​ល្អ​មក​អាក្រក់​បាន​គ្រប់ពេល​។​លោកអ្នក​ធ្វើ​អ្វីៗ​មិនអាច​ធ្វេសប្រហែស​ឬ​ប្រមាថ​បានទេ​ព្រោះ​ងាយ​កើត​បញ្ហា​ណាស់​។

មុខរបរ ៖ ​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មិន​ជួប​បញ្ហា​អ្វី​ខ្លាំងក្លា​ដូច​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ក្រុម​អន្ធរ​ពាល​តាម​យាយី​ព្យាបាទ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ដែល​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​បែកបាក់​៕

​ឆ្នាំកុរ​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​និង​ផ្តល់​ផល​គ្រាន់​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ ។

មុខរបរ ៖ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផ្លែផ្កា​និង​សុខដុម​គ្រាន់​គាប់ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ទំនាក់ទំនង​ឬ​ស្វែងរក​ហើយ​៕

spot_img
×