ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ចំពោះជំទាវ សុន កណ្ណិកា ដែលវិវត្តខ្លួនមកជាថៅកែជំនួញ Online ដែលថ្មីៗនេះ បានបង្កឲ្យមហាជនរិះគន់ឡើងកក្រើកហ្វេសប៊ុកតែម្តង បន្ទាប់ពីគេមានការហួសចិត្តយ៉ាងខ្លាំង ទៅនឹងទង្វើនៃការអួតពីចំណូលរកស៊ីរបស់ខ្លួន ដោយបានបង្ហោះរូបភាពលុយដុល្លារទាំងដុំៗ និងសូម្បីទម្លាយឆាតជាមួយកូនក្រុមបាញ់លុយចូលកុងធនាគាររបស់ខ្លួនម្តង១លានដុល្លារឯណោះ។
ទោះយ៉ាងណា តាមរយៈការអួតលុយដុល្លារទាំងដុំៗនេះផងដែរ គឺពុំបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជឿឡើយ ដោយខ្លះបានលើកឡើងថា វាគ្រាន់តែវាគ្រាន់តែជាយុទ្ធសាស្ត្ររបស់អ្នកលក់អនឡាញ ដែលចូលចិត្តប្រើវិធីស្រូបទាញដែលតាមពិតជាការស្រមើស្រមៃលុយតិច ឱ្យចេញលុយច្រើន និងជាពិសេសដើម្បីទាក់ទាញការ Like & Share ពីអ្នកលេងបណ្តាញសង្គមតែប៉ុណ្ណោះ។
ជាក់ស្តែង រូបភាពលុយដុល្លារទាំងដុំៗនេះ ដែលជំទាវ សុន កណ្ណិកា បង្ហោះអួតគេឯងថាជាប្រាក់ចំណូលរកបាន គឺធាតុពិតជាការកុហកយ៉ាងស្រស់ៗ ព្រោះថាវាជារូបក្នុង Google ពីករណី «ជនជាតិកូរ៉េ២នាក់ ត្រូវបានចាប់ខ្លួនពីបទនាំចូលសាច់ប្រាក់ជាង ២ លានដុល្លារ ពីហុងកុងមកកម្ពុជា» កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩។
ក្នុងនោះផងដែរ អ្នកលក់ផលិតអនឡាញម្នាក់ ដែលមានគណនីឈ្មោះ Sweetie Berry ក៏បានសម្តែងការហួសចិត្ត និងដាក់ទៅកាន់ជំទាវប្អូន សុន កណ្ណិកា ឡើងចុកៗយ៉ាងដូច្នេះថា៖ «ប្អូនស្រីជំទាវកាលមុនខំមិនជាមួយបងដូចចេះដឹងណាស់ តែមើលផុសនេះហើយទើបដឹងថា ប្អូនស្រីចាត់ទុកជនជាតិខ្មែរជាដំឡូងមូល។ ប្អូនលេងកុហកគេទាំងស្រស់ចឹងម៉ង?
តើប្អូនមានអី បកស្រាយពីរូបនឹងខេបសិនប្អូនស្រីជំទាវផុសអត់ទេ? បកស្រាយបាន បើថារូបលុយជារូបប្អូន ហើយgoogleវាលួចរូបប្អូន។ បងជួយរកដំណោះស្រាយ ឬក៏ប្តឹងអាgoogleនឹងតាម៉ងទៅម៉េចដែរ? ព្រោះខាងប្អូនមានមេធាវីជំនាញខាងប្តឹងផងនុះអី។
P.S ប្អូនៗបងបងដែរខ្ជិលប្រើសតិ សូមមើលលើអក្សរក្នុងរូបដែរជំទាវផុស។» ។ គណនីខាងលើបន្ទាប់មកក៏បានដាក់យ៉ាងធ្ងន់ៗទៀតថា៖ «អ្នកធ្វើអ្វីអ្នកដឹងច្បាស់ក្នុងចិត្ត តែកុំភ្លេចមេឃដី ក៏ដឹងដែរ កុំហ៊ានបំពានពេក។ មនុស្សកើតមកមានជីវិតដែលសមរម្យមួយ មានសេចក្តីសុខទៅបានហើយ កុំលោភពេក កុំបំផ្លាញអ្នកដែលទន់ខ្សោយ ព្រោះតែលុយចូលហោប៉ៅខ្លួន។
ខ្ញុំធ្វើអ្វីខ្ញុំដឹងក្នុងចិត្តខ្ញុំ ខ្ញុំមិនស្តាយដែរត្រូវរងពាក្យមិនល្អពីអ្នក តែខ្ញុំនឹងស្តាយបើខ្ញុំសម្ងំស្ងៀមចាំមើលមនុស្សទាំងនោះ កេងប្រវ័ញ្ចបោកបញ្ឆោតបងប្អូនដែរទន់ខ្សោយ។ អាមីតាភូត»៕ ដោយ៖ លឹម ហុង