ស្វាយរៀង៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតមួយរំពេចដ៏មិននឹកស្មាន បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្ន បណ្តាលឲ្យជ្រុលធ្លាក់ចូលក្នុងរណ្តៅការដ្ឋានសាងសង់ស្ពាន ស្ថិតនៅនៅលើផ្លូវប្រឡាយមេ១ខ្សែ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង កាលពីវេលាម៉ោងប្រមាណ ៦ ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
ជនរងគ្រោះមានឈ្មោះ សូ វ៉េត ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅរស់នៅភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងបានជួបគ្រោះថ្នាក់រហូតបាត់បង់ជីវិត បន្ទាប់ជិះម៉ូតូម៉ាកហុងដា១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០០៧ ផ្លាកលេខ កំពង់ឆ្នាំង 1A 4026 បាន ធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពានខាងលើ។
បើតាមសមត្ថកិច្ចនគរបាលស្រុករំដួល បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបែបនេះ គឺដោយសារបើកបរលឿនពេក ហើយចាប់ហ្វ្រាំងមិនទាន់ ក៏ធ្លាក់ចូលក្នុងការដ្ឋានបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
បច្ចុប្បន្ន សពជនរងគ្រោះខាលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈម៉ូតូក៏ក្រុមគ្រួសារសំណូមពរយកទៅជួសជុល ដើម្បីប្រើប្រាស់វិញផងដែរ៕ ដោយ៖ លឹម ហុង