អ្នកប្រើប្រាស់បណ្តាញសង្គម បានបង្ហាញអារម្មណ៍តក់ស្លុត និងរំជួលចិត្តជាខ្លាំង បន្ទាប់ពីឃើញដំណឹងក្មេងស្រីម្នាក់ដែលមានអាយុប្រមាណទើបតែ១០ឆ្នាំ បានស្លាប់បាត់បង់ជីវិតឆាប់រហ័សយ៉ាងនេះ។ បើតាមប្រភព នោះការបាត់បង់ជីវិតក្មេងស្រីរូបនេះ គឺដោយសារនាងលង់ទឹក។
យ៉ាងណាមិញ ជាមួយនឹងការបាត់បង់កូនស្រីដែលកំពុងពេញស្រឡាញ់នេះផងដែរ ឪពុករបស់នាងក៏បានបង្ហោះវីដេអូជាកំរងរូបភាព ដោយភ្ជាប់សារយ៉ាងក្រៀមក្រំថា៖ «គ្រប់ពេលវេលាឪពុកម្តាយ ចងចាំកូនស្រីពៅ (កូនពូជ) មួយជីវិតនេះឪពុកម្តាយមិនអាចភ្លេចកូនពូជបានឡើយ»។
ដោយឡែក ងាកចាប់អារម្មណ៍ចំណុចមួយនេះ ឃើញថា មហាជនមួយចំនួនពិតជាមានការហួសចិត្ត និងងឿងឆ្ងល់យ៉ាងខ្លាំងតែម្តង ចំពោះកាយវិការនារីម្នាក់ដែលត្រូវបានដឹងថាជាបងស្រីរបស់នាង ខណៈថតរូបជុំគ្នាកំពុងកាន់ទុក្ខ បែរជាបញ្ចេញស្តាយ៍លើកម្រាមដៃ២ទៅវិញ។
ទោះយ៉ាងណា ចំពោះចម្ងល់នេះផងដែរ ក៏ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Ri Ringsey ដែលត្រូវជាបងជីដូនមួយ បានចេញមកបញ្ជាក់ប្រាប់ថា ប្អូនជីដូនមួយខ្លួនដែលស្លាប់ ពេលថតចូលចិត្តលើកម្រាម២ បងស្រីស្រណោះប្អូនពេក ពេលថតរូបក៏ត្អូញត្អែរ ហើយលើកម្រាម២ហ្នឹងទៅ៕ ដោយ៖ លឹម ហុង