និយាយដល់តារាចម្រៀងរ៉េបស្រុកខ្មែរ ដែលកំពុងមានឈ្មោះបោះសំឡេង នោះនរណាមិនស្គាល់អន្ទិត G-Devith ដែលទើបតែលាចាកសិក្ខាបទមកវិញ កាលពីពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីបានសម្រេចចិត្តសាងផ្នួសជាព្រះសង្ឃអស់រយៈពេលជាង១ខែ ដើម្បីរម្ងាប់នូវសេចក្តីស្ងប់ ចង់យល់ដឹងពីផ្លូវព្រះពុទ្ធសាសនា និងជាពិសេសចង់អហោសកម្មនូវរាល់សេចក្តីច្រណែន ឈ្នានីសទាំងឡាយ ចំពោះរូបលោក។
ទាក់ទងនឹងជីវិតគូស្នេហ៍វិញ នោះអតីតតារា ចម្រៀងនៅ ផលិតកម្ម រស្មី ហង្សមាស លោក ងួន ចាន់ ដេវីត ត្រូវបានដឹងថា បានសាងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយកញ្ញា កញ្ញា ទេព បូ ព្រឹក្ស យូរឆ្នាំហើយៗ ពេលនេះ អ្នកទាំងពីរក៏កាន់តែបង្ហាញសកម្មភាពដ៏ស្វ៊ីតៗនឹងគ្នាទ្វេ ព្រោះថា មិនថាឡើយនៅទីណា កន្លែងណាទេ គឺអ្នកទាំងពីរតែងសង្កេតឃើញនៅក្បែរគ្នារហូតហ្នឹង ដែលធ្វើឲ្យមហាជនចាត់ទុកដូចជាប្តីប្រពន្ធទៅហើយ។ ហើយអ្វីដែលគួរឲ្យច្រណែនទៀតនោះ គឺអ្នកទាំងពីរតែងផ្តល់ក្តីស្រឡាញ់ឲ្យគ្នា តាមរយៈការធ្វើ Surprise កាដូគ្នាទៅវិញទៅមក។
ជាក់ស្តែង ថ្មីៗនេះ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ នៅក្នុងខួបកំណើត G-Devith កញ្ញា ទេព បូព្រឹក្ស ពុំត្រឹមតែបង្ហោះសារជូនពរប្តីសម្លាញ់យ៉ាងស្វ៊ីតៗប៉ុណ្ណោះទេ តែថែមទាំងមានកាដូដ៏ពិសេសនូវរថយន្តស៊េរីទំនើប១គ្រឿង ដល់ G-Devith ឡូយកប់ស៊េរីតែម្តង។ ក្នុងនោះ ទេព បូព្រឹក្ស បាននិយាយថា៖ «អ្វីដែលសំខាន់យើងប្រឹងរកជាមួុយគ្នា ឆ្លងកាត់ឩបសគ្គជាមួយគ្នា ហើយនឹងត្រូវរួមដំណើរជីវិតជាមួយគ្នាជារៀងរហូត កាដូអូនជូនបងសំរាប់ខួប10ឆ្នាំឲ្យហើយ ចឹងកាដូនេះពិសេសហើយក៏ចុងក្រោយដែរណា ហើយខួបអូនខែ12យល់ បងទិញroll Roy ឲ្យអូន អូនទិញG63 ឲ្យបងវិញ រួចគ្នាចឹងខែ12ខួបខ្ញុំហើយគិតឲ្យហើយទិញអីឲ្យខ្ញុំ»។
ដោយឡែក លោក G-Davith វិញ ក៏បានបង្ហោះសារអរគុណប្រពន្ធសម្លាញ់ចិត្ត ដ៏គួរឲ្យច្រណែនយ៉ាងដូច្នេះថា៖ «ធ្លាប់សន្យាហើយថានឹងទិញអោយឥឡូវទិញមែន ជីវិតអើយអីក៏សំណាងម្លេះ ប្រពន្ធស្អាតហើយចិត្តល្អទៀត សំខាន់ម៉ាត់ណាម៉ាត់ហ្នឹងកុំជោរជាមួយ Tep Boprek anyways i love you so much»៕ ដោយ៖ លឹម ហុង