ភ្នំពេញ៖ ពិតមែនហើយ ជារៀងរាល់ថ្ងៃ ព្រះសង្ឃជាច្រើនអង្គតែងចេញនិមន្តបិណ្ឌបាតទៅតាមទំនៀមទម្លាប់ប្រពៃណី នៅតាមផ្ទះ និងក៏ដូចតាមផ្សារលក់ដូរគ្រប់ទីកន្លែង ហើយទន្ទឹមនោះផងដែរ បងប្អូនប្រជាពុទ្ធបរិស័ទក៏តែងមានសទ្ធាជ្រះថ្លាដាក់បាតដល់ព្រះសង្ឃ ដោយក្នុងនោះមានដូចជាម្ហូបអាហារ ឬលុយកាក់ជាដើម ដើម្បីសន្សំកុសល និងសេចក្តីសុខចម្រើន។
តែទោះយ៉ាងណា ក្នុងនោះ ក៏មានព្រះសង្ឃមួយចំនួនតូច បានធ្វើឲ្យប្រជាពុទ្ធបរិស័ទថ្នាំងថ្នាក់ចិត្តសឹងតែលែងចង់ធ្វើបុណ្យតែម្តង ដោយសារតែទង្វើសុំបិណ្ឌបាតហាក់ដូចលើសជ្រុល ដែលមិនអាចទទួលយកបាន ទៅតាមសទ្ធាដែលពួកគាត់មាន ពោលគឺពេលខ្លះហាក់ដូចមកជំរិតអ៊ីចឹង។
ជាក់ស្តែងដូចករណីដ៏ហួសចិត្តនេះជាដើម បានធ្វើឲ្យមហាជនសម្តែងការហួសចិត្តជាខ្លាំង ក្រោយពីបានឃើញបងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sophat Chy បានដាច់ចិត្តបង្ហោះបើដាច់បុណ្យក៏ដាច់ចុះ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «បើសិនមានកំហុសឆ្គង ខ្ញុំសូមទោសជាមុន , លោកបីអង្គនិពន្តបិណ្ឌបាត
– អង្កទី១មកដល់ ខ្ញុំដាក់បាត ១០០០៛ ព្រះអង្គសួរថាសុខសប្បាយទេ ហើយព្រះអង្គសុំបច្ច័យថ្នាំពណ៌ ខ្ញុំខំរត់ទៅរកលុយ 10000R ដាក់បាត ព្រះអង្គថាថ្នាំតម្លៃ 30000R ខ្ញុំថាអត់មានលុយទេព្រះអង្គ [កាបូបលុយអត់លុយមែន] មានតែនៅខាងលើ លោកបងថាចាំបាន ឡើងទៅយកមក អាត្មានៅចាំ ខ្ញុំក៏រត់ទៅយកលុយ 20000R។
– អង្គទី២-៣ និពន្តមកដល់បន្តបន្ទាប់ ខ្ញុំដាក់បាទ1000R ស្ដាប់តែព្រះអង្គថាសុំត្រីខពីរយូរ 60000R ញមខាងនោះក៏ដាក់ចឹងដែរ ។ ខ្ញុំស្រឡាំងកាំង ព្រោះទើបមួយអង្គនិពន្តមិនទាន់ផុតផង ក៏ឆ្លើយ គុណម្ចាស់លុយទៀតគ្មានទេ
—— សូមចប់
បង្កើតអារម្មណ៍ឲ្យមិនជ្រះថ្លាកើតឡើង ខ្ញុំគិតថាពេលខ្លះដូចបើធ្វើបុណ្យមិនជ្រះថ្លាអ៊ីចឹង មានតែធ្វើបុណ្យតាមរយៈផ្សេងហើយ។»៕ ដោយ៖ លឹមហុង