Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រចនាសម្ព័ន្ធ​កំពែង​ទី​៣ ប្រាសាទបន្ទាយស្រី ត្រូវបាន​ជួសជុល​ឱ្យ​ផុតពី​ហានិភ័យ​

​សៀមរាប​៖ រចនាសម្ព័ន្ធ​កំពែង​ទី​៣​នៃ​ប្រាសាទបន្ទាយស្រី​ដែល​រង​នូវ​ការខូចខាត​ទ្រុឌទ្រោម​ត្រូវបាន​អ្នកជំនាញ​ផ្នែក​អភិរក្ស​ធ្វើការ​ជួសជុល​និង​ទល់​ទ្រ​ឱ្យ​រួច​ផុតពី​ហា​និភ័យ​។ កំពែង​ទី​៣​ដែល​បាន​ជួសជុល​និង​ទល់​ទ្រ​នាពេលនេះ​មាន​ចំនួន​៥​ទីតាំង និង​មាន​ប្រវែង​សរុប​៤០​ម៉ែត្រ​។

​គោលបំណង​សំខាន់​នៃ​ការជួសជុល គឺ​ដើម្បី​កាត់បន្ថយ​ការខូចខាត​ធ្ងន់ធ្ងរ​នៃ​រចនា​សម្ព័ន្ធ​កំពែង ព្រមទាំង​សង្គ្រោះ​រចនា​សម្ព័ន្ធ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​កំពុង​រងគ្រោះថ្នាក់​ឱ្យទាន់​ពេលវេលា​។​

លោក សារាយ គឹម​ហួល បុរាណ​វិទូ​និង​ជា​ប្រធាន​គម្រោង​ជួសជុល​អភិរក្ស​បន្ទាយស្រី ឱ្យដឹងពី​មូលហេតុ​នៃ​ការ​ទ្រុឌទ្រោម​រចនា​សម្ពន្ធ​រប​ស់កំ​ពែង​និង​ប្រាសាទ គឺ​បណ្តាលមកពី​កត្តា​ធម្មជាតិ គួបផ្សំ​នឹង​អាយុកាល​ដ៏​យូរលង់​នៃ​សំណង់ ពោលគឺ​មួយ​ភាគ​នៃ​សំណង់​រង​ការបំផ្លាញ​ដោយ​ការ​រលំ​បាក់​នៃ​ដើមឈើ​សង្កត់ រីឯ​ប្ញ​ស​នៃ​ដើមឈើ​ធំៗ បាន​ចាក់​បំ​ប៉ើង​គ្រឹះ​បណ្តាលឱ្យ ស្រុត ទ្រេត និង ប្រេះ​ខូច​ខុសពី​ទម្រង់​ដើម​។​

​ប្រាសាទបន្ទាយស្រី​បានចាប់ផ្តើម​អភិរក្ស​ឡើងវិញ​អំឡុង​ឆ្នាំ​១៩១៦​ដោយ​ជនជាតិ​បារាំង​។ ចាប់ពី​ឆ្នាំ​១៩២៤​មក សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​ត្រួស​ត្រាយព្រៃ​និង​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​។ នៅ​ឆ្នាំ​១៩៣១-១៩៣៦ ការជួសជុល​ទ្រង់ទ្រាយ​ធំ តាម​បច្ចេកទេស​អាណា​ស្ទី​ឡូ ក៏បាន​ចាប់​ផ្តើមឡើង ដែល​ដឹកនាំ​ដោយ​លោក Henry Marchal​។​

​នៅ​ឆ្នាំ​២០០៥ ប្រទេស​ស្វី​ស​និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​សង្គ្រោះ​ប្រាសាទ​ដើម្បី​រក្សា​សោភ័ណភាព​ពី​បុរាណ ហើយ​រៀបចំ​ជាទី​លាន​បដិសណ្ឋារកិច្ច​ដំបូង​គេ​នៅ​ឧទ្យាន​អង្គរ​។
​ឆ្នាំ​២០១៦ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​ពង្រឹងរ​ចនាស​ម្ព​ន្ធ​ខ្លោងទ្វារ​និង​កំពែង​ថ្មបាយក្រៀម ដោយ​រក្សា​ទម្រង់​ដើម​របស់​សំណង់​និង​គិត​អំពី​ការប្រើប្រាស់​បច្ចេក​ទេ​សបុ​រាណ​ឡើងវិញ រួមទាំង​សម្ភារ​និង​ប្រវត្តិ​នៃ​សំណង់​ជាដើម​។ ទោះជា​យ៉ាងណា បន្ទាយស្រី​ក៏​នៅមាន​រចនា​សម្ព័ន្ធ​ជាច្រើន​ទៀត ដែល​មិនទាន់បាន​ជួសជុល ហើយ​ទាមទារ​ការអភិរក្ស​ជួសជុល​ជា​បន្តទៀត​៕​ដោយ៖បញ្ញាស័ក្តិ

×