Sunday, June 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ៖ ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទទួលបាន​ជោគជ័យ​តំរូវឱ្យ​គ្រប់​សមាសភាព​សហគម​ន៍​ត្រូវតែ​រួមគ្នា​ដូចជា​វង់ភ្លេង​តន្ត្រី​

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មានប្រសាសន៍​បែបនេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​​ការកាត់បន្ថយ​គ្រោះថ្នាក់​បណ្តាលមកពី​ការប្រើប្រាស់​គ្រឿងញៀន ក្នុង​ភាពជា​ដៃគូ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​សម្រាប់​ខណ្ឌមានជ័យ​ដែលមាន​អ្នក​ចូល​រូ​ម​ជា​តំណាង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខណ្ឌមានជ័យ សង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៧ ក្នុង​ខណ្ឌមានជ័យ តំណាង​សុខាភិបាល​មូលដ្ឋាន និង​អង្គការ​ពាក់ព័ន្ធ នៅ​ល្ងាច​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ​។

​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា បាន​ថ្លែង​រាយការណ៍​ពី​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នោះ​ថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ឃុំ​-​សង្កាត់ ត្រូវ​ធានា​ដំណើរ​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍​​ដែលជា​ការងារ​ស្នូល​មួយ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ត្រង់ចំណុច​ទី​២ គ្មាន​ការដាំដុះ ការផលិត ការ​ចរាចរ ការជួញដូរ ការចែក​ចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​មន្ត្រី​សុខាភិបាល និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​-​សង្កាត់​ជា​ដៃគូ​មិនអាច​ខ្វះ​បាន ក្នុង​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​សហគមន៍ ជាដើម​។ ល​។

​ក្នុងឱកាស​នោះ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​មានប្រសាសន៍ថា ការងារ​ជំរុញ​អ្នកញៀន​គ្រឿងញៀន ឱ្យទទួល​បានការ​ព្យាបាល​ផ្តាច់​ភាព​ញៀន​គឺជា​ការងារ​ស្នូល​សម្រាប់​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​សហគមន៍​មូលដ្ឋាន​ហើយ​ការ​ស៊ីសង្វាក់​គ្នា​រវាង​អ្នកផ្តល់​សេវា និង​មន្ត្រី​អនុវត្ត​ច្បាប់​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​ប្រៀបដូចជា​វង់​តន្ត្រី​ធ្វើឱ្យ​អ្នកញៀន​គ្រឿងញៀន​ចេញមុខ​មក​យក​សេវា​ព្យាបាល​ដោយ​គ្មាន​ការភ័យខ្លាច​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ខា​ណា ដែល​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ និង​អ្នកពាក់ព័ន្ធ​ដែល​បាន​រួមគ្នា​ធ្វើឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​សម្រេចបាន​លទ្ធផល​ដូចដែល​បានគ្រោង​ទុក​និង​សិក្ខាកាម​ទាំងអស់​ត្រូវយក​ចំណេះដឹង​ដែល​ទទួលបាន​នេះ ទៅ​អនុវត្តតាម​តួនាទី​រៀងៗ​ខ្លួន​ដើម្បី​សម្រេច​គោលដៅ​រួម​តែមួយ​ផ្តល់​សេចក្តីសុខសាន្ត​ជូន​ប្រជា​ល​រដ្ឋ​របស់​យើង​នូវ​សហគមន៍​មួយ​មាន​សុខ​សុវត្ថិភាព គ្មាន​គ្រឿងញៀន គ្មាន​ជំងឺ​កូ​វីដ​-១៩៕​ដោយ​៖​កូ​ឡាប​

×