Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​អតិថិជន​ខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ ទទួលបាន​ការរៀបចំ​ឥណទាន​ឡើងវិញ មាន​ជាង ២៧ ម៉ឺន​នាក់​

​ភ្នំពេញ​៖ ក្រោម​ហេតុផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ មាន​អតិថិជន​ជាង ២៧ ម៉ឺន​នាក់ ទទួលបាន​ការរៀបចំ​ឥណទាន​ឡើងវិញ ដែល​ចំនួន​នេះ បានបង្ហាញ​ពី​តួលេខ​ធ្លាក់ចុះ​។ នាយក​ប្រតិបត្តិ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ផល វ៉ាន់ឌី បានឱ្យដឹងថា ចំនួន​អតិថិជន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ប្រមាណ​ជាង ២៨​ម៉ឺន​នាក់ បានដាក់​ពាក្យស្នើសុំ​ការរៀបចំ​ឥណទាន ឬ ប្រាក់កម្ចី​ឡើងវិញ ក្នុងចំណោម​ជាង ២៨​ម៉ឺន​នាក់​នោះ មាន​អតិថិជន​ជាង ២៧ ម៉ឺន​នាក់ ទទួលបាន​ការរៀបចំ​ឥណទាន​ឡើងវិញ ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​សរុប ១.២៧០​លាន​ដុល្លារ ដែល​ចំនួន​អតិថិជន​អ្នកស្នើសុំ​ឥណទាន​ឡើងវិញ​នេះ បានបង្ហាញ​ពី​តួលេខ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

​លោក បាន​បញ្ជាក់ថា ចំនួន​អតិថិជន មានការ​ថយចុះ​ច្រើន ក្នុង​១​សប្តាហ៍ មាន​អតិថិជន​ត្រឹមតែ ១​ពាន់ នាក់​ប៉ុណ្ណោះ បានដាក់​ពាក្យស្នើសុំ ដែល​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ បង្ហាញថា អតិថិជន ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​១៩ មានការ​ថយ​ថយចុះ និង​ជាស​ញ្ញា​ល្អ សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ទាំងមូល​។​

​បើតាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ការរៀបចំ​ឥណទាន​ឡើងវិញ នៅតែ​បន្ត​រហូតដល់​ចុង ឆ្នាំ​២០២០ ស្របតាម​សេចក្តី ប្រកាស​របស់​ធនាគា​ជាតិ ប៉ុន្តែ​ក្នុង​រយៈពេល ២​ខែ ចុងក្រោយ​នេះ ឃើញថា អតិថិជន បាន វិល​មករក​សភាព​ដើម​ស្ទើរតែ​ទាំងស្រុង ជាពិសេស​ក្នុង​វិស័យ សហគ្រាស​ធុន​តូច និង​មធ្យម និង អាជីវកម្ម​ទូទៅ លើកលែងតែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​រង​ផលប៉ះពាល់​ខ្លាំង​ដដែល​។

​គិត​ត្រឹម ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ប្រាក់កម្ចី​សរុប​របស់​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​រហូតដល់ ៧.២០០ លាន​ដុល្លារ ជាមួយនឹង អតិថិជន ជាង ២,១ លាន​នាក់ ខណៈ​ប្រាក់​សន្សំ​ក្នុង​វិស័យនេះ មាន​រហូត ៣.៦០០ លាន​ដុល្លារ ដោយ​ក្នុងនោះ​មាន​ចំនួន​អ្នក​សន្សំ​ប្រាក់​ប្រមាណ ២,៨​លាន នាក់​។​

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤ ក្នុ​គោលបំណង​ដើម្បី​ធានា​នូវ​ភាពរុងរឿង​និង​និរន្តរភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​បណ្តាញ​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏ដូចជា​លើកតម្កើង​តម្លាភាព និង​គាំពារ​អតិថិជន​នៅ​ក្នុ​ប្រទេស​កម្ពុជា​។​
​នៅ​ប្រទេស​កម្ពុជា មីក្រូហិរញ្ញវត្ថុ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​សិទ្ធ​អំណាច​ស្ត្រី​ដែលជា​មេ​គ្រួសារ តាមរយៈ​ការផ្តល់​ចំណេះដឹង​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​។ យោងតាម សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យដឹងថា ៨០%​នៃ​អតិថិជន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​គឺ​កំពុង​រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល និង​៨០%​នៃ​ពួកគេ​គឺជា​ស្ត្រី​។ មកដល់ពេលនេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​សមាជិក​ចំនួន​១០១​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៕
ដោយ​៖CEN

×