Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី បញ្ជា​ឱ្យ​អភិបាលខណ្ឌ​ទាំង​១៤ ប្រើប្រាស់​គ្រប់​យន្តការ​ធ្វើយ៉ាងណា ដឹក​សំរាម​ចេញពី​ទីក្រុង​ភ្នំពេញ ឱ្យអស់​នៅក្នុង​យប់​នេះ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​​បាន​បញ្ជា​ឱ្យ អភិបាលខណ្ឌ​ទាំង​១៤​ប្រឹងប្រែង​ប្រើ ប្រាស់​ឱ្យអស់​លទ្ធភាព ក្រោម​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ដឹកជញ្ជូន​យក​សំរាម​ចេញពី​ក្នុង​ក្រុង​ទៅកាន់​ទីលាន​ចាក់សំរាម​ឱ្យបាន​គ្រប់​ខណ្ឌ ដោយ​ប្រើប្រាស់​យន្តការ​គ្រប់​រូបភាព ដោយ​ចាប់ផ្តើម​ជាបន្ទាន់​ចាប់ពី​យប់​នេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​បែបនេះ​​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ នៅ រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​សាលា រាជធានី​ភ្នំពេញ​។
ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​បញ្ជា​ឱ្យ​អភិបាល អភិបាលរង​ទទួលបន្ទុក​យកចិត្តទុកដាក់ តាមដាន និង​ពិនិត្យ​សកម្មភាព​ប្រមូល​សំរាម​នៅ​យប់​នេះ​ឱ្យបាន​ហ្មត់ចត់ តាម​ស្មារតី​នៃ​កិច្ចប្រជុំ និង​យក​លទ្ធផល​នៃ​កិច្ចប្រជុំ​នា​រសៀល​នេះ​ទៅ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​
បើតាម​ប្រសាសន៍​របស់ ឯកឧត្តម កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានឱ្យដឹង​ផងដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់ចែង​រថយន្ត​ដឹក​សំរាម​របស់​រដ្ឋបាល​រាជ​ធ​នី​ភ្នំពេញ​ទៅតាម​ខណ្ឌ​នីមួយៗ​រួចហើយ ប៉ុន្តែ​បើ​មាន​តម្រូវ​ចាំបាច់​ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​បន្ថែមទៀត​នោះ សុំ​អភិបាល ​ខណ្ឌ ចាត់ចែង​ជួល​រថយន្ត​បែន​ដឹក​ដី​ឱ្យមក​ដឹក​សំរាម​ដោយ​គិត​តម្លៃ​ជា​តោន ក្នុង​១​តោន​ចាប់ពី​១០​ដុល្លារ ដល់ ១៤​ដុល្លា​អាម​រិ​ក ចំពោះ​ឡាន​ដែល​ប្រើប្រាស់​ប្រេង​ផ្ទាល់ខ្លួន​។ លើសពីនេះ​ថែមទៀត ក៏ត្រូវ​ជួល​កម្លាំង​កម្មករ រួមទាំង​កម្លាំង​កម្មក​រ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ផងដែរ ដែល​ក្នុង​ម្នាក់​ផ្តល់ជូន​១០​ដុល្លា​នៅពេល​ថ្ងៃ និង​បន្ថែម​៥​ដុល្លារ​ទៀត​សម្រាប់​អ្នកធ្វើការ​ពេលយប់​។​

ឯកឧត្តម អភិបាលរង ក៏បាន​ស្នើឱ្យ​ខណ្ឌ​និ​មួយៗ​ជាពិសេស​ខណ្ឌ​ជាយក្រុង រក​ទីកន្លែង​ឬ​ជួល​ដី​ប្រជាពលរដ្ឋ​ណា​ដែល​នៅ​ទំនេរ​មួយរយៈ​សម្រាប់​ស្តុក​សំរាម​ជា​បណ្តោះអាសន្ន​រង់ចាំ​រថ​យន្ត​ដឹក​សំរាម​មក​ជញ្ជូន​បន្តទៅ​កាន់​ទី​លាន​ចាក់សំរាម ធ្វើយ៉ាងណា​យប់​នេះ​យក​សំរាម​ឱ្យ​អស់ពី​តាម​បណ្តារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​
ឯកឧត្តម កើត ឆែ ក៏បាន​សុំ​គោលការណ៍​ពី​ឯកឧត្តម​អភិបាល ដើម្បី​ចាត់ចែង​លេខ​រៀង​ខណ្ឌ​នីមួយៗ​ឱ្យបាន​ច្បាស់លាស់ ជាពិសេស​ចំពោះ​រថយន្ត​បែន​ដែល​ខណ្ឌ​បាន​ជួល ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ត្រួតពិនិត្យ ក៏ដូចជា​ងាយស្រួល​គ្រប់គ្រង​ការចំណាយ​នានា​នៅក្នុង​ដំណាក់កាល​នេះ​ឱ្យបាន​ច្បាស់លាស់ ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​បំផុត ។​

​សូមបញ្ជាក់ថា បុគ្គលិក​ក្រុមហ៊ុន ស៊ិន​ទ្រី (CINTRI) បាន​យល់ព្រម​ចូលធ្វើ​ការងារ​វិញ​ហើយ ក្រោយ​ពួកគេ​ទទួលបាន​ដំណោះស្រាយ​សមស្រប​ពីសា​លា​រាជធានី​ភ្នំពេញ ហើយនឹង​ចាប់ផ្តើម​ដើរ​ប្រមូល​សំរាម​វិញ នៅ​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ការកំណត់​ហេតុ​ដំណោះស្រាយ​របស់​ភាគី​ពាក់ព័ន្ធ​។​

​ការយល់ព្រម​ចូលធ្វើការ​វិញ ដោយ​ភាគី​ពាក់ព័ន្ធ ព្រម​ទទួលយក​ដំណោះស្រាយ និង​ព្រមព្រៀង​ចូលធ្វើការ​វិញ​រប​ស់ក​ម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី (CINTRI) ដែល​បាន​ធ្វើឡើង​ក្រោយ​បញ្ចប់​កិច្ចចរចា​រវាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ម្ចាស់​ក្រុមហ៊ុន ស៊ិន​ទ្រី (CINTRI) និង​កម្មករនិយោជិត នៅឯ​សាលា​រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល នៃ​ការចរចារ ភាគី​ទាំងអស់ បាន​ព្រមព្រៀងគ្នា​លើ​ចំណុច​ចំនួន ៣​រួមមាន​៖

​ទី​១-​សូមឱ្យ​កម្មករនិយោជិត​ទាំងអស់​នាំគ្នា​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ​។​

​ទី​២-​ចំពោះ​សំណើ​របស់​កម្មករនិយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា គឺ ក្រុមហ៊ុន​ទទួលដោះស្រាយ​តាមច្បាប់​ស្ដីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​។​

​ទី​៣-​ចំពោះ​ការងារ​របស់​កម្មករ​និយោជិត ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ិន​ទ្រី (CINTRI) ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី (CINTRI) នៅក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ប្រាប់​អំពី​ដំណោះស្រាយ និង​ការសន្យា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ផងដែ​ថា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិន​ទ្រី (CINTRI) បាននាំគ្នា​ធ្វើ​កូដកម្ម​ឈប់​ប្រមូល​សំរាម តាំងពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ចូលរួម​ដោះស្រាយ ចំពោះ​លក្ខខណ្ឌ​ដែល​ពួកគេ​បានទាមទារ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×