“អង្គភាពពេជឃាត” ចំណុះកងកម្លាំងកុម្ម៉ង់ដូ Seal បស់អាមេរិក បានទៅដល់ឧបទ្វីបកូរ៉េ ចូលរួមធ្វើសមយុទ្ធរួមជាមួយនឹងកូរ៉េខាងជើង ។
កាសែត Star របស់អង់គ្លេស ដែលដកស្រង់ប្រភពព័ត៌មានការពារជាតិអាមេរិកឲ្យដឹងថា អង្គភាពពេជឃាតនេះបានមានវត្តមានលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយរបស់អាមេរិក ។
ថ្ងៃទី១៣ ខែតុលា នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ មានបំពាក់កាំជ្រួចអន្តរទ្វីប USS Michigan របស់អាមេរិក បានទៅដល់កំពង់ផែ Busan ។ ក្រៅពីនោះ នាវាពិឃាតប្រើថាមពលនុយក្លេអ៊ែរ USS Ronald Reagan ក៏បានទៅដល់កូរ៉េខាងជើងដែរ ។
ក្រៅពីបណ្តានាវាខាងលើ នាវាពិឃាត២ផ្សេងទៀត និងបណ្តាឧទ្ធម្ភាចក្រវាយលុករបស់អាមេរិក និងប្រព័ន្ធរ៉ាដាតាមឃ្លាំមើលរួមរបស់អាមេរិកក៏ត្រូវបានដាក់ពង្រាយ ដើម្បីតាមដានរាល់សកម្មភាពរបស់កូរ៉េខាងជើង ។
កងនាវាលេខ ៧ របស់អាមេរិក បានប្រកាសអះអាងថា សមយុទ្ធយោធារួមនេះគឺដើម្បីបង្កើនសមត្ថភាពទាក់ទង សហប្រតិបត្តិការ ហើយវាជាកិច្ចសហការក្នុងតំបន់តាមទម្លាប់ប្រពៃណីប៉ុណ្ណោះ ។
សមយុទ្ធនេះប្រព្រឹត្តទៅក្នុងស្ថានភាពតានតឹង កំពុងឡើងកំដៅនាឧបទ្វីបនេះ ៕