Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ថ្មី​នៃ​អាជីវកម្ម​លក់ដូរ​មុខ​ប្រាសាទអង្គរវត្ត មាន​សោភ័ណភាព​ស្អាត និង​បរិស្ថាន​ល្អ​

ខេត្តសៀមរាប ៖ អាជីវករ​លក់ដូរ​នៅមុខ​ប្រាសាទអង្គរវត្ត បាន​អបអរសាទ​ពេញចិត្ត​ខ្លាំង​ចំពោះ​ទីតាំង​ថ្មី ដែល​ផ្តល់ជូន​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ទីតាំង​ថ្មី​នេះ មាន​សោភ័ណភាព​ស្អាត និង​បរិស្ថាន​ល្អ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​ម​ក​ទស្សនា​ខេត្តសៀមរាប​នាពេលខាងមុខ ជាពិសេស​ទេសចរ​ក្នុងស្រុក​។​

​អាជីវករ​នៅមុខ​ប្រាសាទអង្គរវត្ត បាន​អះអាងថា ទីតាំង​លក់ដូរ​ថ្មី​នេះ​ល្អ មាន​សោភ័ណភាព​ស្អាត បរិស្ថាន​ល្អ ពិសេស​ការរៀបចំ​ដាំ​ដើមឈើ​ឡើងវិញ នៅមុខ​ប្រាសាទ​អង្គរ ដែលជា​ការទាក់ទាញ​អ្នកទេសចរ​ឲ្យ​មក​កម្សាន្ត​ខេត្តសៀមរាប​ក្រោយពី​បញ្ចប់​កូ​វីដ​១៩​។​
​អាជីវករ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា គាត់​បានមក​លក់ដូរ​នៅមុខ​ប្រាសាទអង្គរវត្ត​តាំងពី​ឆ្នាំ​១៩៧៩ ដោយ​កាលនោះ គាត់​លក់​អីវ៉ាន់​គ្រឿងទេស និង​គ្រឿង​អនុស្សាវរីយ៍​បន្តិចបន្តួច ។

​គាត់ បាន​បន្តថា កាល​នៅ​ទី​តាំ​ចាស់ តូប​មាន​ទំហំ​១០ គុណ​១០​ម៉ែត្រ ប៉ុន្តែ​សម្រាប់​ទីតាំង​ថ្មី​នេះ ទំហំ​តូប​តូច​ជាង​មុន​។ ថ្មី​ត្បិតតែ​វា​តូច​ជាង​ទីតាំង​ចាស់​មែន ប៉ុន្តែ​នៅទីនេះ មាន​សោភ័ណ​ភាពល្អ និង​បរិស្ថាន​ស្អាត ។

​គួរ​បញ្ជាក់ថា ចាប់​តាំង​ផ្តើម​ពី​ដើម ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សួនច្បារ​នៅ​ខាងលិច​ប្រាសាទអង្គរវត្ត ជាមួយនឹង​ការរុះរើ​សំណង់​តូប​លក់ដូរ​ចាស់ៗ ដោយ​សាងសង់​តូប​លក់ដូ​នៅ​ទីតាំង​ថ្មី ដើម្បី​សោ​ភ័​ណ្ឌ​ភាព និង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ រហូតមកដល់​ពេលនេះ សំណង់​ភោជនីយដ្ឋាន អាគារ​រដ្ឋ តូប​លក់ដូរ​ម្ហូបអាហា​រ លក់​វត្ថុ​អនុស្សាវរីយ៍ សម្លៀកបំពាក់​ប្រមាណ​ជាង ១៥០​ខ្នង បាន​សាងសង់​រួចរាល់​អស់ទាំង​ស្រុង ដោយ​ការស្ម័គ្រចិត្ត​ពី​ម្ចាស់​កម្មសិទ្ធិ ហើយ​ទីធ្លា​ខាងលិច​ប្រាសាទអង្គរវត្ត ក៏​ពោ​ពេញ​ទៅដោយ​ការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សួនច្បារ​បៃតង​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​៕ដោយ៖CEN


×