Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង សាន្ត ស្រី​ឡៃ ត្រូវ​គូរ​ស្នេ​ហ៌​បាញ់សម្លាប់ រួច​ឃាតករ​បាញ់សម្លាប់​ខ្លួន​តា​ម​ក្រោយ​ស្លាប់​ក្បែរ​គ្នា​

spot_img

​ភ្នំពេញ​៖ ​ស្ត្រី​រង​គ្រោះជា​តារាចម្រៀង និង​ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ ឈ្មោះ សាន ស្រី​ឡៃ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់​ជាច្រើន​គ្រាប់​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​។ ប៉ុន្តែ​អ្វីដែល​រន្ធត់​ទៅទៀត​នោះ គឺ​ខ្មាន់​កំ​ភ្លើង​ក៏បាន​បាញ់សម្លាប់​ខ្លួនឯង តាម​ក្រោយ​ផងដែរ​។​

​បុរស​ម្នាក់​ដែលជា​អ្នកប្រហារ​បណ្ដាលឱ្យ​តារាចម្រៀង​ម្នាក់​ស្លាប់​និង​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ​ជាង​បាន​ដក​កាំភ្លើង​បាញ់សម្លាប់​ស្ត្រី​ស្រស់ស្អាត​ហើយ​បាន​ដក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង​បន្ត​ទៀតហើយ​ករណី​ខាងលើ​សមត្ថកិច្ច​បាន​រុំ​ព័ន្ធ​នៅ​កន្លែងកើតហេតុ កាល​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០១៧​នៅ​ចំណុច​មន្ទីរពេទ្យ​សំរាក​ព្យាបាល វ៉ា​យ​តា​ឡុង​ហ្គា តាមផ្លូវ​៣៦០​កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

​សាន្ត ស្រី​ឡៃ មាន​ស្រុកកំណើត​នៅ​ខេត្ត​ប៉ោយប៉ែត មាន​ប្ដី និង​កូន​២ ជា​អតីត​អ្នកចម្រៀង the voice រដូវ​កាល​ទី​២ ហើយ​បច្ចុប្បន្ន​ក៏​ជា​អ្នកចម្រៀង ច្រៀង​នៅតាម​ការប្រគំ​តន្ត្រី​នានា​ផងដែរ​៕​ ​ដោយ​៖​ជាលី​

spot_img
×