Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​អចលនទ្រព្យ ព្យាករណ៍​ថា ឆ្នាំ​២០២១ វិស័យ​អចលនទ្រព្យ​អាច​នឹងមាន​សន្ទុះ​ឡើងវិញ​

​ភ្នំពេញ​៖ សាកលលោក បានដឹង​រួចហើយ​ថា អចលនទ្រព្យ​ពិភពលោក បាន​ប៉ះពាល់​យ៉ាងខ្លាំង​ពី​វិបត្តិ Covid-19 ។ ប៉ុន្តែ​កម្ពុជា ហាក់​មាន​ភាព​ធូរស្រាល​ជាង​បណ្តា​ប្រទេស​ដទៃ ខណៈ​សកម្មភាព​ទិញ​លក់ និង​អភិវឌ្ឍ​ក្នុងស្រុក នៅតែ​បន្ត​មមាញឹក​។ ហើយ​សម្រាប់​ឆ្នាំ ២០២១ ខាងមុខនេះ អ្នកជំនាញ​អចលនទ្រព្យ បាន​ព្យាករណ៍​ថា អាច​នឹងមាន​ភាព​កាន់តែ​ល្អប្រសើរ​ជាង​នេះ​បន្ថែមទៀត​។​
​អ្នកជំនាញ បាន​អះអាងថា ប្រសិនបើ​ជំងឺ Covid-19 ត្រូវបាន​លុបបំបាត់​ជាស​កល កម្ពុជា​អាច​នឹង​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅ​ស្រុក​ឱ្យ​ចូលមកក្នុង​ប្រទេស​បាន​ច្រើន​។ ក្នុងនោះ វិនិយោគិន​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត និង​ចូលមក​កម្ពុជា​សាជាថ្មី ហើយ​ចលនា​ទិញ​-​លក់​អចលនទ្រព្យ​នឹង​កក្រើក​ឡើងវិញ​។​

​ជាមួយគ្នានេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើងថា ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​សកម្មភាព ជាពិសេស អតិថិជន​ក្នុងស្រុក​នៅតែ​បន្ត​ទិញ​-​លក់ គ្រាន់តែ​វា​មិន​ច្រើន​ប៉ុណ្ណោះ​។ ហើយ​សម្រាប់​លោក​ផ្ទាល់​យល់ឃើញថា ឆ្នាំ​២០២១​ខាងមុខនេះ ហាក់​នៅមាន​ភាពស្រពេចស្រពិល​នៅឡើយ សម្រាប់​ព្យាករណ៍ ដោយសារតែ​ការលុបបំបាត់​ជំងឺ​កូ​វីដ​១៩ មិនទាន់​ប្រាកដប្រជា​នៅឡើយ​។

​គួរ​បញ្ជាក់ថា សម្រាប់​វិស័យ​អចលនទ្រព្យ​ឆ្នាំ​២០២១ ត្រូវបាន​អ្នកជំនាញ​ព្យាករណ៍​ថា បើសិនជា​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ផុតរលត់ នោះ​អ្វីៗ​វា​នឹង​ប្រសើរ​ឡើងវិញ ប៉ុន្តែ​ប្រសិនបើ វា​នៅមាន ហើយ​អូស​បន្លាយពេល​យូ​ទៀត នោះ​ស្ថានភាព នឹងមិន​ខុសគ្នា​ពី​ឆ្នាំ​២០២០​នេះឡើយ​៕
​ដោយ​៖CEN

×