Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ដឹក​តុ ត្រូវបាន​រថយន្ត​កូរ៉េ បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តោយឱ្យ​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ​៖​យុវជន​ម្នាក់​ដែលជា​អ្នកបើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ដឹក​តុ ត្រូវបាន​រថយន្ត​កូរ៉េ​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង និង​កិន​ពីលើ​បណ្តោយ​ឲ្យ​ស្លាប់​ភ្លាមៗ ចំណែក​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល សល់​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​នេះ​បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី នៅ​ថ្ងែ​ទី​៩ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ទល់មុខ​នឹង​ការដ្ឋាន​មួយកន្លែង នៅតាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ​
​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នា​ក់បាន​បើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ដឹក​តុ ពាក់​ផ្លាកលេខ ភ្នំពេញ​1BF 0580 បានធ្វើ​ដំណើរ​ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវបាន​រថយន្ត​កូរ៉េ​បុក​ពេញទំហឹង​ប​ណ្តោ​ល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ចំណែកឯ​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​។ រថយន្ត​បង្ក​ពាក់​ផ្លាកលេខ​
​ភ្នំពេញ 3A 0632 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក៏បាន​បុក​ចំ​ពីមុខ​ពេញទំហឹង ប​ណ្តោ​ល​ឲ្យ​ស្លាប់​ភ្លាមៗ បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន ហើយ​ជនបង្ក​បាន​រត់គេចខ្លួន ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​មកដល់​បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង ហើយ​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ដោយ​ទ្បែ​ក​សព​ជនរងគ្រោះ បានប្រគល់​ឲ្យ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត តាម​ប្រពៃណី​៕​ដោយ​៖ មី​ដា​

spot_img
×