Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បិទ​មជ្ឈមណ្ឌល​សិក្សា​ជំនាញ​កែ​សម្ផស្ស​VENUS Academy & Clinic​ ដោយសារ​គ្មាន​ច្បាប់​អនុញ្ញាត​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០២០ បានចេញ​សេចក្តីសម្រេច​បិទ​មជ្ឈមណ្ឌល​សិក្សា​ជំនាញ​កែ​សម្ផស្ស វី​នេស (VENUS Academy & Clinic) ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​២៤២ (​ឧកញ៉ា​ពេជ្រ​) សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​នេះ​បើតាម​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ការបិទ​មជ្ឈមណ្ឌល​សិក្សា​ជំនាញ​កែ​សម្ផស្ស​វី​នេស ដោយ​មូលហេតុ​មជ្ឈមណ្ឌល​នេះ ផ្តល់​សេវា​កែ​សម្ផស្ស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ការវះកាត់​កែ​សម្ផស្ស មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អតិថិជន និង​មាន​ចេតនា​គេចវេស មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​អគ្គនាយក​បច្ចេកទេស​សុខាភិបាល ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវអនុវត្ត​សេចក្តីសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×