Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​តូចចិត្ត​ខ្លួនឯងបាន​តេ​ទូរស័ព្ទ​ហៅ​សង្សារ​ឲ្យ​មក​ដេក​ជាមួយ​មិនបាន លេបថ្នាំ​សម្លាប់ខ្លួន ហើយ​បម្រុង​ចងក​សម្លាប់ខ្លួន ក្នុងផ្ទះ​សំណាក់​ទៀត​

spot_img

​ភ្នំពេញ​៖ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​នេះ នៅផ្ទះ​សំណាក់​(​លិ​ន​ណា​អង្គរ​) ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​ជាង​២០​ឆ្នាំ ក្នុង​សភាព​ប្រកាច់ សន្លប់​ស្តូកស្តឹង បែកពពុះមាត់​ស្កុល នៅលើ​ទ្រូង​ជនរងគ្រោះ ដេក​ឱប​រូបថត​ស្រី​ស្នេហ៍​ម្នាក់ និង​សម្បក​ថ្នាំពេទ្យ​៣​បន្ទះ​នៅក្បែរ​ខ្លួន ។​

​តាម​សម្តី​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់ (​លិ​ន​ណា​អង្គរ )​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជួល​បន្ទប់ដេក​ជាន់​ទី​១ សម្រាក​តាំងពី​ល្ងាច​ថ្ងៃទី​៨ ខែតុលា ម្សិលមិញ ជួល​ដេក​សម្រាក​១​ថ្ងែ លុះដល់​វេលា​ម៉ោង​២​រសៀល ថ្ងែ​ទី​៩ ទៅហើយ​មិនឃើញ​ចេញ ព្រោះថា​ដល់​ម៉ោង​ជួល​ហើយ ទើប​បុគ្គលិក​បម្រើ​ការងារ ឡើងទៅ​គោះទ្វារ​ហៅ​មិន​ឮសូរ​ឆ្លើយ ចាក់សោ​បើក​មើល ទើប​ប្រទះឃើញ​ជនរងគ្រោះ​ដេក​ប្រកាច់ សន្លប់​បែកពពុះមាត់ ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច ស្នើសុំ​រថយន្ត​សង្គ្រោះ ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ ។​

​តែបើ​តាម​ប្រភព​ផ្សេង​មួយទៀត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជួល​បន្ទប់​ផ្ទះសំណាក់​ដេក​សម្រាក ហើយ​ទូរស័ព្ទ​ហៅ​សង្សារ​មក​ដេក​ជាមួយ តែ​ខាង​ស្រី​មិន​ព្រម ទើប​កើតក្តី​មួរ​ម៉ៅ តូចចិត្ត​លេបថ្នាំ ប៉ុនប៉ង​សម្លាប់ខ្លួន និង​រក​ចងក តែ​មិនបាន​សម្រេច គេ​ឃើញ​ទាន់ ។​

​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុម​: ដើម្បី​ជួយសង្គ្រោះ​៕​ដោយ​៖​មី​ដា​

spot_img
×