ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមើលមុខមើលក្រោយហើយពិសេសឱ្យប្រយ័ត្នជួបរឿងគ្រោះចាញ់បោកគេដោយប្រការណាមួយ។
ជំនួញ ៖ ក្នុងអំឡុងពេលនេះមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្តហើយបណ្តោយតាមហិង្សានោះពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ។
ស្នេហា ៖ ប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើននាំឱ្យកើតតែបញ្ហាមិនចេះចប់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកប្រកបការងារអ្វីតែងរាំងស្ទះនិងជួបបញ្ហាចំពោះមុខច្រើនបន្តិច។
ជំនួញ ៖ មានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះសម្រាប់ស្ត្រីលោកអ្នកអាចសម្រុកការងារបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីមួយក៏តែងផ្តល់ផលល្អៗនៅពេលក្រោយវិញផងដែរ។
ជំនួញ ៖ មានសន្ទុះជឿនលឿនទៅមុខ ហើយត្រូវរក្សាភាពស្ងប់ស្ងាត់និងបើធ្វើជំនួញបានកាក់កបល្អមិនត្រូវក្អេងក្អាងឡើយបើពុំនោះទេអាចហុចផលអាក្រក់ណាមួយមកវិញជាក់ជាពុំខាន។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារតូចធំបានហើយ ពិសេសត្រូវចងចាំថាការសម្រុកការងារកាន់តែខ្លាំងជោគជ័យនោះក៏កាន់តែច្រើនដែរ។
ជំនួញ ៖ ផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីលោកអ្នកតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នទាំងការងារ បញ្ហាប្រាក់កាស់និងរឿងរាវផ្ទាល់ខ្លួន។
ជំនួញ ៖ លោកអ្នកតោងមានការរវៀសរវៃញាប់ដៃញាប់ជើង ហើយពិសេសបើមានការប្រកបរបររយះពេលខ្លីៗទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពប៉ុន្មានទេពិសេសទិសឦសានគប្បីមានការប្រយ័ត្នប្រយែងបន្តិច។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំនាគ្រាខាងមុខហើយត្រូវមកដេកសោកស្តាយក្រោយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីឱកាសភ្លាំងភ្លាត់នោះឃើញថាក៏មានខ្ពស់គួរព្រួយបារម្ភដែរ។ការរស់នៅលោកអ្នកឱ្យប្រយ័ត្នការមានជម្លោះវិវាទជាមួយក្រុមមនុស្សមានភេទផ្ទុយគ្នាដែលពីបន្តិចបន្តួចឈានដល់ថ្នាក់ស៊ីសាច់ហុតឈាមគ្នា។
ជំនួញ ៖ ផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។
ស្នេហា ៖ ប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនបន្តិច៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានការប៉ះទង្គិចអ្វីក៏តែងប្រែប្រួលពីមិនល្អទៅជាល្អវិញផងដែរ។ទោះបីយ៉ាងណាក៏ដោយការប្រកបការងារលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់ៗនោះក៏មានតាមយាយីនាំពិបាកទប់ទល់ផង។
ជំនួញ ៖ មានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
ស្នេហា ៖ ប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាធ្វើអ្វីក៏តែងមិនឆ្លើយតបដូចជាទីគាប់ចិត្តនោះដែរ។ក្នុងពេលនេះដែរលោកអ្នកមិនត្រូវបង្កជម្លោះជាមួយអ្នកដទៃឡើយពីព្រោះអាចជះផលអាក្រក់ណាមួយមកវិញនៅពេលក្រោយដែលរកស្មានមិនដល់។
ជំនួញ ៖ កុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះឯង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីទើបគ្មានបញ្ហាចោទឡើង ៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ ទោះថ្ងៃនេះដួងរាសីស្ថិតនៅកម្រិតមធ្យមក្តីតែបើមានបញ្ហាអ្វីក៏ដោយលោកអ្នកតាំងចិត្តធ្វើការងារនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាឆ្លើយតបដូចជាទីពេញចិត្តផងដែរ។ក្រៅពីនេះនៅក្នុងផ្ទះសម្បែងស្ត្រីលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើនព្រោះតែការធ្វើច្រើនខុសច្រើននោះឯង។
ជំនួញ ៖ ការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។
ស្នេហា ៖ កំលោះក្រមុំមានការប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនស្ទើរឡើយ ៕
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកឃើញអ្វីថាមិនល្អឬគិតថាកើតបញ្ហាហើយគប្បីចៀសឱ្យឆ្ងាយដោយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
ជំនួញ ៖ ក្នុងថ្ងៃនេះដែរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលចំណូលហូរចូលតក់ៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
ស្នេហា ៖ ប្រុសស្រីបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការដោះស្រាយជាឱកាសល្អប្រពៃបំផុតព្រោះមិនបណ្តាឱ្យជម្លោះកាន់តែធ្លាក់ធ្ងន់ធ្ងរថែមទៀត ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីឃើញថាមានការរីកលូតលាស់និងផ្តល់ជាផលមកវិញគ្រាន់កក់ក្តៅ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងការចចារឬទំនាក់ទំនងអ្វីមួយពីព្រោះថាតែងហុចជាផលសម្រេចនោះខ្ពស់ជានិច្ច។
ជំនួញ ៖ ការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
ស្នេហា ៖ ប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹកកុំលង់លក់តែរឿងស្នេហានាំខាតបង់ការងារនិងការសិក្សា៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីមួយទុក្ខលំបាកតែងមានញាតិបងប្អូនអាណិតស្រឡាញ់និងជួយជ្រោមជ្រែងជានិច្ច។ក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួលល្អហើយបើចង់ដោះស្រាយជម្លោះវិវាទអ្វីមួយក៏ជាពេលវេលាល្អណាស់ដែរ។
ជំនួញ ៖ មិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតចូរកុំគប្បីបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយី។
ស្នេហា ៖ ប្រុសស្រីមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចត្រីនឹងទឹកនារដូវខែវស្សា៕