Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន ៣៥៤ ករណី​ថ្មី និង ករណី​ស្លាប់​ថ្មី ៦

​ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ៣៥៤ កាលពី​ថ្ងៃ​សុក្រ (៩ តុលា​)​ដែលជា​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៅក្នុង​ថ្ងៃទី​បី​នៅក្នុង​ការឆ្លង​ប្រចាំថ្ងៃ​ខណៈដែល​ប្រទេស​នេះ​ពង្រីក​ទិសដៅ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។​

យោងតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ករណី​ថ្មី​បាន​បង្កើន​ចំនួន​សរុប​ដល់ ១៤.៧២២ ករណី​។​ក្រសួងសុខាភិបាល​បាន​និយាយថា​ក្នុងចំណោម​ករណី​ថ្មី​នេះ ២​ករណី​ត្រូវបាន​នាំចូល​និង​នៅសល់​គឺជា​ការឆ្លង​ក្នុងស្រុក​។​

​ភាគច្រើន​នៃ​ករណី​ថ្មី – ២៧៤ ករណី​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​រដ្ឋ​សា​បា​Sabah​ជាមួយនឹង​ការឆ្លង​ផ្សេងទៀត​ដែល​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​សាលា​ហ្គ័​រ (Selangor), កេ​ដេ​ស (Kedah) ,​សារា​វ៉ា​ក់ (Sarawak),​កូ​ឡា​ឡំ​ពូ​(Kuala Lumpur),​ប៊ូ​ឡាវ​ពី​ណា​ង (Pulau Pinang),​ចូ​ហ័​រ (Johor), ធឺ​រេ​ន​ហ្គា​ន​នូ (Terengganu),​នេ​ជឺ​រី​សេម​ប៊ី​លែ​ន (Negeri Sembilan), ពូ​ត្រា​ចា​យ៉ា (Putrajaya),​ពឺ​រ៉ា​ក់ (Perak)​និង​ឡា​ប៊ឿ​ន (Labuan)​។​

​មាន​អ្នកស្លាប់​ថ្មី​ចំនួន ៦ នាក់​ទៀត​ត្រូវបាន​គេ​រាយការណ៍​ថា​ពួកគេ​ទាំងអស់​ជា​ពលរដ្ឋ​ម៉ាឡេស៊ី​មកពី​សា​បា​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ១៥២ នាក់​។​អគ្គនាយក Noor Hisham Abdullah បាន​និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​“ ឥឡូវនេះ​យើង​បាន​ឈានចូល​ដល់​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ​១៩ ៕ ​ប្រភព​៖Agencies/aa

×