Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ចុះជួយ​ពិនិត្យ​ព្យាបាល​រោគ​ទូទៅ​ដល់់​ពលរដ្ឋ​ឃុំ​ក​ន្ទឺ​១​ជាច្រើន​រយ​នាក់​

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ បានមក​ពិនិត្យ​ជំងឺ​ទូទៅ​និង​ទទួល​ថ្នាំ​ព្យាបាល ដោយមាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចុះ​ពិនិត្យ​ព្យាបាល​ជួន​ដោយ​ឥតគិតថ្លៃ​តាមរយៈ​ក្រុមការងារ​ចុះជួយ​ឃុំ​ឃុំ​ក​ន្ទឺ​១​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

លោក​វេជ្ជបណ្ឌិត លី ដា បាន​មានប្រសាសន៍ថា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ក្រឡា​ហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ​អ៊ិន សុន្ទ​រ៉ា​និង​ភរិយា​ចុះ​ពិនិត្យ​ព្យាបាល​ជួន​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក​ន្ទឺ​១​ស្រុក​បាណ់ន់​ខេត្តបាត់ដំបង​។​ជានិច្ច ជា​កាល សម្ដេច​ក្រឡាហោម តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ក្រុមការងារ​របស់់​គណបក្ស​ប្រជាជន​កម្ពុជា​។​បច្ចុប្បន្ន​ជា​ជំងឺ​សកល​គឺ​ជំងឺ​កូ​វីដ ១៩​ដែល​កំពង់​រីក​រាលដាល​ឆ្លង​និង​ចម្លង ដែលជា​ក្ដីបារម្ភ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​សកលលោក​មាន​ទាំង​ស្លាប់​និង​ឆ្លង​ជំងឺ​នេះ ប៉ុន្តែ​នៅ​កម្ពុជា​មិនមាន​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ ១៩​ទេ ដោយសារ​ការ​ឆ្លាត​វៃ​របស់​ថ្នាក់ដឹកនាំ​និង​ង្ន​ក​ជំនាញ​ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងការ​ការពារ​ទុកជាមុន​តាម​ក្រសួងសុខាភិបាល​។​

លោក​ពួ ឆែម ព្រិល​រស់នៅ​ភូមិ​ថ្មី​ឃុំ​ក​ន្ទឺ​១​ស្រុក​បាណន់ បាន​សម្ដែង​សេចក្ដីត្រេកអរ​យ៉ាងខ្លាំង ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ក្រឡា​ហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ កាលដែល​ឈឺ​ពួកគាត់​ដេក​បន់​អង្គុយ​បន់ ប៉ុន្តែ​ឥឡូវ​គ្រូពេទ្យ​ចុះមក​ផ្ទាល​ពិនិត្យ​និង​ផ្ដល់​ថ្នាំ​ព្យាបាល​ឲ្យ​ដោយ​ឥតគិតថ្លៃ​តែម្ដង​។​

លោក​ពួ លុំ ហាន​រស់នៅ​ភូមិ​ទួល​ឆ្នង់​ឃុំ​ក​ន្ទឺ​១​ស្រុក​បាណ់ន់ បាន​និយាយ​ប្រាប់ថា​ពួកគាត់​មាន​ជំងឺ​ទួទៅ ហើយ​បាន​ក្រុមគ្រូពេទ្យ​ចុះមក​ពិនិត្យ​និង​ឲ្យ​ថ្នាំលេប​ព្យាបាល​ជំងឺ​គ្រប់គ្នា​។​ពួកគាត់​សូម​ថ្លែងអំណរគុណ​ដល់់​សម្ដេច​ក្រឡាហោម​និង​ក្រុមគ្រូពេទ្យ​ទាំងអស់​​ដែល​បាន​ជួយសង្គ្រោះ​ព្យា​ល​បាល​ជំងឺ​ទូទៅ​ដល់​អ្នក​ឃុំ​ក​ន្ទឺ​១​នេះ​៕​ដោយ​៖​អ៊ុង​សា​រុំ​

 

×