Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​ថ្មី ! រីករាយ​ទាំងអស់គ្នា តែ​កុំឲ្យ​ជ្រុល ប្រយ័ត្ន​ដូច​នាង​ម្នាក់នេះ​…!

​ទោះបីជា​ឆ្នាំ​ថ្មី​របស់​បងប្អូន​ចិន​-​យួន ក្តី​ក៏​វា​ជា​ទិវា​មួយ​រីករាយ​ជា​ឱកាស​ជួបជុំ​សាច់ញាតិ មិត្តភក្តិ​… ហើយ​ពិត​ជា​ពិបាក​គេច​រួច​ពី​ការបរិភោគ​គ្រឿង​ស្រវឹង ភ្លេច​អ្វីៗ​សូម្បី​តែ​ខ្លួនឯង​។​

​សប្បាយ​ជា​រឿង​ល្អ តែបើ​ជ្រុល​ហួស​វា​នាំឲ្យ​ក្លាយ​ជា​ទុក្ខសោក ដូច​ជា​រឿង​ពិត​របស់​នារី​ម្នាក់​ខាងក្រោម​។​

​គេ​បាន​ដឹងថា នារី​វ័យក្មេង​នេះ បាន​ជួបជុំ​មិត្តភក្តិ ក្នុង​ក្លឹប​កម្សាន្ត​។ ព្រោះតែ​ផឹកស្រា “​ពរជ័យ​” ច្រើនពេក នាង​ក៏​ស្រវឹង​បាត់ស្មារតី​។ មិត្តភក្តិ “​ដ៏​ល្អ​” របស់​នាង​ដែល​ស្រវឹង​ដែរ​ហើយ​នោះ ពុំ​បាន​គិត​នាំ​នាង​ទៅ​ផ្ទះ​វិញ​ទេ ព្រោះ​គេ​នៅ​ចង់​សប្បាយ​បន្ត​… ហើយ​ការសប្បាយ​នោះ​គឺ​គេ​បាន​អូន​យក​នាង​មក​ក្រៅ​ក្លឹប រួច​សម្រាត​ខោ​ចេញ ដើម្បី​ថតរូប​បង្ហោះ​ចែកចាយ​គ្នា​មើល​យ៉ាង​… សប្បាយ​ដ៏​ឆ្កួត​លីលា​។​

​នេះ​ឯង​ជា​លទ្ធផល​ពុំ​ស្តាប់​ការ​ដាស់តឿន “​សប្បាយៗ​ចុះ តែ​កុំឲ្យ​ជ្រុល​!”

​នេះ​ជា​រូបនាង​កញ្ញា​ពេល​ពុំ​ទាន់​លើក​កែវៗ​ៗ​

​ស្មាន​ពុំ​ដល់​សោះ​ថា មិត្តសម្លាញ់​របស់​នាង​ផឹកទឹក​ប្តូរ​និស្ស័យ​បែរជា​ធ្វើ​យ៉ាង​នេះ​សោះ មែន​ទេ​? តើ​នោះ​ជា​កំហុស​របស់​អ្នកណា​?

​នេះ​ជា​មុខមាត់​ពិត​របស់​យុវតី​ត្រូវ​មិត្តភក្តិ​ខ្លួន​ធ្វើបាប​

​ខុស​ឬ​ត្រូវ​វា​ជា​រឿង​មួយ ទុក​ឲ្យ​សាធារណៈមតិ និង​ច្បាប់​វិនិច្ឆ័យ​ចុះ​។ ប៉ុន្មាន​ថ្ងៃ​ទៀត ចូល​ឆ្នាំ​ចិន​-​យួន​មកដល់ សង្ឃឹមថា ពុំ​មាន​រឿង​កើត​ឡើង​ដូច​ស្រុក​ចិន​បែប​នេះ​ឲ្យសោះ​៕ ចន្ទ្រា​

×