ប្រភពពី RT ដែលដកស្រង់លទ្ធផលបឋម ត្រូវបានក្រសួងមហាផ្ទៃប្រទេសអូទ្រីស្ត ប្រកាសជាសាធារណៈនៅថ្ងៃទី១៥ ខែតុលា នោះគណបក្សប្រជាជន (OVP) បាននាំមុខដោយទទួលបានសន្លឹកឆ្នោត ៣១,៤% ខណៈពេលគណនេយ្យឆ្វេងនិយមសេរី (EPO) ឈរនៅលំដាប់ទី២ ទទួលបាន ២៧,៤% ហើយលំដាប់ទី ៣ គឺគណបក្សប្រជាធិបតេយ្យសង្គម (SPO) របស់នាយករដ្ឋមន្ត្រីកំពុងកាន់អំណាច Clristian Kern ទទួលបាន ២៦,៧% នៃសំឡេងឆ្នោតគាំទ្រ ។
លោក Kurz ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយពេលចាកចេញពិបន្ទប់បោះឆ្នោត
លោក Kurz បានប្រកាស់ពីជោគជ័យរបស់គណបក្សប្រជាជន តាមក្រោយពេលលទ្ធផលបោះត្រូវបានប្រកាសជាសាធារណៈ។
“ការទទួលខុសត្រូវដ៏មហិមាមួយ បានដាក់លើស្មា OVP” លោកសរសេរលើ Twitter ហើយក៏បានថ្លែងថា បក្សរបស់លោកទទួលយកបន្ទុកដ៏សំខាន់នេះជាមួយ “ការឱនលំទោនជាទីបំផុត”។ មេដឹកនាំវ័យក្មេងក៏សង្កត់ធ្ងន់ថា ជោគជ័យរបស់បក្សលោក “ពុំមែនជាជោគជ័យលើអ្នកដទៃទេ តែជាឱកាសនៃការផ្លាស់ប្តូ១” ។
មេដឹកនាំ OVP ចូលរួមកិច្ចសម្ភាសន៍លើទូរទស្សន៍ បន្ទាប់ពីបោះឆ្នោតបញ្ចប់
មុនពេលបោះឆ្នោត លោក Kurz ត្រូវបានគេស្គាល់ថា ជាប្រមុខការទូតវ័យក្មេងបំផុតទ្វីបអឺរ៉ុប ក្រោយពេលលោកត្រូវបានតែងតាំងនៅឆ្នាំ ២០១៣ ខណៈពេលមានវ័យត្រឹមតែ ២៧ឆ្នាំ ។
លោក Kurz និងមិត្តស្រីកាន់ដៃគ្នាទៅបោះឆ្នោត
ខែឧសភា ឆ្នាំ ២០១៧ លោកបានក្លាយជាមេដឹកនាំគណបក្សប្រជាជនអូទ្រីស្ត ។ លោកចាប់ផ្តើមនយោបាយរបស់ខ្លួនពីការធ្វើសកម្មភាពក្នុងក្រុមសមាជិកវ័យក្មេងនៃបក្សនេះ ហើយធ្លាប់កាន់តួនាទីដឹកនាំក្រុមមុនពេលផ្ទេរទៅបម្រើការនៅក្រុមប្រឹក្សាប្រជាជន Vienna ។
ឥស្សរជននយោបាយវ័យក្មេងថ្លែងទៅកាន់អ្នកគាំទ្រ
ជាមួយរហស្សនាមជា “Wunderwuzzi” (មនុស្សអាចដើរលើទឹក) Kurz ច្រើនត្រូវបានប្រៀបធៀបជាមួយមេដឹកនាំវ័យក្មេងរបស់បារាំង និងកាណាដា ប្រធានាធិបតី Macron និងនាយករដ្ឋមន្ត្រីកាណាដា Justine Trudeau ។
រូបរបស់លោក Kurz ក្នុងផ្ទាំងឃោសនាបោះឆ្នោត
ស្រដៀងនឹងលោក Macron លោក Kurz ក៏បានសាងឡើងនូវចលនាមួយដោយប្តូរឈ្មោះពីបក្សប្រជាជន (បានកាន់អំណាច ៣០ឆ្នាំ) ក្លាយជាបក្សប្រជាជនថ្មី (The New People’s Party) ៕
Top candidate of Peoples Party (OeVP) and Foreign Minister Sebastian Kurz talks with journalist after leaving a polling station in Vienna, Austria October 15, 2017. REUTERS/Leonhard Foeger