ពិតណាស់មនុស្សយើងរឿងទម្ងន់ច្រើនផ្តើមពី…មាត់ ហើយមុនបន្ទោស “មាត់” គួរនិយាយថា ដើមហេតុគឺបណ្តាលមកពី…ភ្នែក។ ហេតុនេះភ្នែកជាមូលហេតុមែនទេ?។ លុបបំបាត់មូលហេតុ គឺធ្វើឲ្យមាត់លែងទំពារ ព្រោះភ្នែកបានធ្វើឲ្យ…ឆ្អែត ឬអាចថា ធ្វើឲ្យចង់… ក្អួតព្រោះតែខ្លាញ់ច្រើនពេក។

ប្រិយមិត្តជឿទេថា គួបផ្សំជាមួយបច្ចេកវិទ្យា “បោះពុម្ព 3D” ឥឡូវគេបានផលិតនូវផលិតផលថ្មីគឺ “ខ្នើយឱបជើងជ្រូកខ្វៃ”។

ជាមួយផលិតផលនេះដំបូងអាចធ្វើឲ្យអ្នកស្រក់ទឹកមាត់ព្រោះតែវាដូចជើងជ្រូកខ្វៃពិតៗ។

តែដល់យូរៗទៅប្រាកដជា… “ឆ្អែត” ហេតុនេះជ្រូកខ្វៃមែនទែនលែងជាអាហារទាក់ទាញទៀតហើយ មែនទេ?។

… បើកុំតែបង្ហើប ពោះពង់វាចេញតាមរយៈខ្សែរ៉ូត។

គ្រាន់តែដាក់តាំងក៏ធ្វើឲ្យយើង “ស៊ាំ” ហើយលែងឃ្លាន។

ទោះបីវា “កេះ” ក៏យើងពុំនឹកឃើញចង់ដែរ។

ធុនតូចក៏មាន ធំក៏មាន ហើយតម្លៃថ្លៃជាងជើងជ្រូកខ្វៃមែនទែន គឺចន្លោះ ៤២ដុល្លារ-៧២ដុល្លារ ។

ពោលគឺតាមការនិយមជើងមុខ ឬជើងក្រោយប៉ុណ្ណោះ។

ចំពោះមុខគឺចូលឆ្នាំចិនយួន! មានតែវា១ “លីយកតាម” ពុំខ្វះគេហៅចូលរួមផឹកស៊ីឡើយ… មែនទេ?! អាទិត្យ

