Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ចុះ​ពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង​

​កោះកុង​៖ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​អញ្ជើញ ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង​។ កម្មវិធី​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ដល់ ១២ ខែតុលា ឆ្នាំ​២០២០​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ មានប្រសាសន៍ថា គោលបំណង​នៃ​បេសកម្ម​ចុះ​ពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង​រួមមាន ពិនិត្យ​លើ​របាយការណ៍​នៃ​ការសាងសង់ រាយ​កាណ៍​ដោយ​ក្រុមហ៊ុន Union Development Group, ការចុះពិនិត្យ​ទីតាំង​គម្រោង​សាងសង់​, ពិភាក្សា និង​ផ្លាស់ប្តូរ​ព័ត៌មាន​រវាង រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ក្រុមការងារ​អាកាសយានដ្ឋាន Union Development Group ស្តីពី​វឌ្ឍនភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន និង​, បញ្ហា​ផ្សេងៗ​។​

​បើ​យោងតាម​គម្រោង ការរៀបចំ​ពេលវេលា​សំខាន់ៗ​របស់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​រួមមាន​៖ ការរៀបចំ​ធ្វើ សុពលភាព​ហោះហើរ ( Flight Validation) នឹង​គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ ២០២០, បញ្ចប់ សុពលភាព​ហោះហើរ ( Flight Validation)​នឹងធ្វើ​នៅ​ខែ កុម្ភៈ ឆ្នាំ ២០២១, ទទួល​បញ្ចប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន មុន​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០២១, ការធ្វើការ​ហោះហើរ​សាក​ល្បង​នៅ មុន​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១, បំពេញ​ទទួល​បញ្ចប់​គម្រោង​អាកាសយានដ្ឋាន ផ្សេងៗ​ទៀត មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១, ទទួល​គម្រោង​អាកាសយានដ្ឋាន ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល មុន​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១, ការបំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​អាកាសយានដ្ឋាន (​សុំ​វិញ្ញាបនបត្រ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​) និង​ចាប់ផ្តើម​ប្រតិបត្តិការ​អាកាសយានដ្ឋាន នា​ពាក់កណ្តាល​ឆមាស​ទី​០២ ឆ្នាំ​២០២១៕
​ដោយ​៖CEN​

×