Monday, December 6, 2021

សិល្បៈ​នៃ​ការ​សាក់​របស់​កុលសម្ព័ន្ធ ម៉ោ​វ​រី “Maori”

ការ​សាក់​របស់ ម៉ោ​វ​រី “Maori” ជា​ទស្សនៈវិស័យ​ដ៏​សំខាន់​នៃ​សង្គម​កុលសម្ព័ន្ធ​នេះ ព្រោះ​វា​ជា​ការតភ្ជាប់​រវាង​ពូជពង្ស ពី​ដូនតា ដែល​ស្រប​ជាមួយនិង​ភាពជា​មោទន​របស់​ពួកគេ ហើយ​ទម្លាប់​នៃ​ការ​សាក់​របស់​កុលសម្ព័ន្ធ​នេះ វា​ជា​តំណ​ពី​បរម​បុរាណ​។ ចំណែកឯ​ឧបករណ៍​សម្រាប់​ធ្វើការ​សាក់​គឺ bone Uhi (​ឆ្អឹង ដែល​គេ​យកមក​ធ្វើអោយ​មានមុខ​ច្រើន​ដូចជា​ក្រាស់​សិតសក់​តែ​វា​មានមុខ​ដូច​ម្ជុល​ហើយ​មុត​ស្រួច​)

​ដើម្បី​អារ​ធ្វើអោយ​ទឹក​ថ្នាំ​ជ្រៀបចូល​ជ្រៅ​ទៅក្នុង​ស្បែ​កបាន បន្ទាប់ពី​សាក់​រួច​ស្បែក​នឹងមាន​ស្នាម​កន្ទួល​ហើម​ពក​។

Ta moko (​គឺជា​ឈ្មោះ​ដែល​គេ​ហៅ​ចំពោះតែ​សាក់​របស់​កុលសម្ព័ន្ធ​នេះ​) សាក់​វា​មាន​គំនូស​ជា​ខ្សែ​យ៉ាងច្រើន​ប្រទាក់ក្រឡា​គ្នា​ដែល​ត្រូវ​ប្រើពេល​វេលា​យូរ ដូច្នេះហើយ​នៅ​ខណៈពេលដែល​គេ​សាក់​ម្ដងៗ គេ​តែងតែ​ប្រគុំ​តន្ដ្រី ហើយ​សូត្រ​កំណាព្យ ដើម្បីអោយ​បិ​យា​កាស​សប្បាយ​អឺងកង និង​អ្នក​ដែល​ត្រូវ​សាក់​ភ្លេច​ពី​កា​ឈឺចាប់​។ សម្រាប់​ការ​សាក់​នៅលើ​មុខរប​ស់រឹង អាហារ​ដែលមាន​កាក​ត្រូវ​ហាម​មិនអោយ​ទទួលទាន ហើយ​រឿង​រួម​រ័ក្ស​គឺ​ហាម​ជាដាច់ខាត ហើយ​អាច​បរិភោគ​តែ​របស់​រាវ​ដែល​គេ​ច្រក​បង្ហូរ​ចូលក្នុង​មាត់​តាម​បំពង់​ឫស្សី ត្រូវធ្វើ​យ៉ាងនេះ​រហូតដល់​ពេលណា​ដែល​របួស​ជាសះស្បើយ ទើប​អាច​ត្រឡប់​ទៅ​រស់​នៅតាម​សភាព​ដើម​វិញ​។ ជា​រៀងរាល់​លើក​មុននឹង​ធ្វើការ​សាក់​នៅលើ​មុខ​គ្រូ​ត្រូវធ្វើ​ការសិក្សា​អំពី​គ្រោងឆ្អឹង​ទម្រង់​មុខ​ជាមុនសិន ដើម្បី​ធ្វើការ​គូសវាស Ta moko មុននឹង​ចាប់ផ្ដើម​ពិធី​។​

Moko ប្រៀប​ដូច​ប័ណ្ណសម្គាល់ខ្លួន​មួយ ហើយ​សម្រាប់​មនុស្ស​ប្រុស​វា​គឺជា​ការបញ្ជាក់​ពី​ភាព​អង់អាច ហើយ​អ្នក​ដែល​មិន​មានការ​សាក់​គឺ​ប្រៀបដូចជា​មនុស្ស​ដែល​កំសាក​។

ការ​សាក់​នៅលើ​មុខ​មនុស្ស​ប្រុស​បែង​ចែកចេញជា​ប្រាំបី​ផ្នែក​មានដូចជា​

1. Uriere (hapu rank) _​នៅលើ​ភ្នែក​និង​ច្រមុះ​
2. Taitoto (birth status) _​នៅលើ​ថ្គាម​
3. Ngakaipikirau (rank) _​នៅ​កណ្ដាល​ថ្ងាស់​
4. Raurau (signature) _​នៅក្រោម​ច្រមុះ​
5. Wairua (mana) _​នៅលើ​ចង្កា​
6. Ngunga (position) _​នៅ​ម្ដុំ​ចិញ្ចើម​
7. Taiohou (work) _​នៅលើ​ថ្ពាល់​ទាំងសងខាង​
8. Uma (first or second marriage) _​នៅ​សៀតផ្កា​

​កុលសម្ព័ន្ធ ម៉ោ​វ​រី គឺមាន​សាក់ Ta moka ពេញ​ខ្លួន​ពី​ក្បាល​ដល់​ចុងជើង​៕ ​ដោយ​: ក្ខិ​ណី​