Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់​ក​ហើយ​នោះ​! បើករថយន្ត​ធុន​ធំ​មួយគ្រឿង ចុះ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ជ្រុល​មក​បុក​គូទ​រថយន្ត​ស៊េរី​ទំនើប ២០២១ ម៉ាក​Lexus LM300h ខ្ទេច​ពីក្រោយ ជួសជុល​ជាង ២៥០០០​ដុល្លារ

​ភ្នំពេញ​៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​LEXUS​អ៊ែ​ផាត LM 300h ស៊េរី​ឆ្នាំ​២០២១ ទើប​និង​ចេញ​មួយគ្រឿង​បាន​ខ្ទេច​ផ្នែក​ខាងក្រោយ​នៃរ​ថយ​ន្ថ​យ៉ាងដំណំ ខណៈដែល​បើក​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ត្រូវបាន​រថយន្ត​ហ៊ី​ន​យ៉ាន់​ធុន​ធំ​មួយគ្រឿង​ដឹកទំនិញ បិទ​ឡូ​ហ្គូ DN បុក​ពីក្រោយ​ពេញទំហឹង​។​

​បើតាម​ការសិក្សារ​ពី​ជាង​ជំនាញ​វិញ​បញ្ជាក់ថា រថយន្ត​នេះ​បើ​ថ្លៃ​ជួសជុល​គិត​ទៅ​អស់​ជាង ២៥០០០​ដុល្លារ​ឯណោះ ថែមទាំង​គ្មាន​គ្រឿងបន្លាស់​ក្នុង​នៅ​ស្រុក​ខ្មែរ​ថែមទៀត ទាល់តែ​ក​ម្ម៉ុ​ង់​ពី​ក្រៅប្រទេស ។

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ៣​និង​៣២​នាទី​រសៀល ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
​បើតាម​ប្រភពព័ត៌មាន​ពី​តា​កុង​បើករថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ាន់ ដឹកទំនិញ ពណ៌​ស របស់​ក្រុមហ៊ុន DN ពាក់​ផ្លាកលេខ ភ្នំពេញ 3A-9766 បាន​ឲ្យ​ដឹងថា រាល់ដង​ខ្លួន​បើករថយន្ត​ផ្សេង មិនដែល​បើករថយន្ត​នេះ​ទេ ហើយ​មុនពេល​កើតហេតុ​ថៅ​របស់ខ្លួន​បាន​ប្រើ​ឲ្យ បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​នេះ​ជំនួស​គេ ដឹក​សម្ភារ​ពី​ផ្សារ​ច្បារអំពៅ យកទៅ​ឲ្យ​គេ​នៅ​ឃ្លាំង​ម្តុំ​សំណង់​១២ រួច​ក៏​បើក​មកវិញ​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដោយ​ខំ​ជាន់​ហ្គែ​ឡើង លុះ​ចុះ​ពីលើ​ស្ពាន​វិញ ទិសដៅ​ឆ្ពោះ​មក​មន្ទីរ​ពេទ្យរុស្ស៊ី ក៏​ចាប់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​អ៊ែ​ផាត ទើបនឹង​ចេញ​ស៊េរី​២០២១ ពណ៌​ខ្មៅ LM300h ពាក់​ផ្លាកលេខ​ភ្នំពេញ 2BJ 8128 ចំ​គូទ​ខាងក្រោយ​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ខ្ទេច​គូទ​ខាងក្រោយ​យ៉ាងដំណំ ។

​ក្នុងនោះ​បើតាម​ប្រភពព័ត៌មាន​ពី​ជាង​ជំនាញ ដែល​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប ហៅ​មក​ទីតាំង​កើតហេតុ​ដើម្បី​សិក្សា​ពី​តម្លៃ​ខូចខាត​រថយន្ត បាន​បញ្ជាក់ថា រថយន្ត​នេះ​ក្រោយ​កើតហេតុ​យកទៅ​ជួស​ជុស​ឲ្យ​ស្អាត​ឡើងវិញ​៕​ដោយ​៖​ផាន់​ណា​+​មី​ដា​

×