Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ ៥ ផ្តល់ឱកាស​ការងារ​ថ្មី​ជិត​៥០០​កន្លែង​ដល់​យុ​វជន​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​អង្គា​រ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​៥ នាំយក​ឱកាស​ការងារ​ចំនួន ៤៦៨​កន្លែង ក្នុង​មុខតំណែង​ជាច្រើន​ផ្តល់ជូន​សិស្ស​-​និស្សិត យុវជន អ្នកស្វែងរក​ការងារ នៅក្នុង​កម្មវិធី “​វេទិកា​ការងារ​ប្រចាំ​ខែតុលា​”​។

​ការរៀបចំ​កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការណ៍​បង្ការ​អនាម័យ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ កូ​វីដ​-១៩ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួលបាន​ឱកាស​ការងារ សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​។​

​គួរ​បញ្ជាក់ថា កម្មវិធី “​វេទិកា​ការងារ​” គឺជា​ផ្នែក​មួយ​នៃ​យន្តការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ផ្ដល់ឱកាស​ដ​ល់ សាធារណៈជន​ទូទៅ ជាពិសេស​យុវជន​ដែល​ចង់​ស្វែង​ការងារ​ធ្វើ អ្នកស្វែងរក​កន្លែង​ក​ម្មសិ​ក្សា ឬ​អ្នក​ចង់​ផ្លាស់ប្តូរ​ការងារ អាច​ទទួលបាន កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​នៅ​មួយកន្លែង​។​
​សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ​ផ្ទាល់ និង​សម្ភាសន៍​ផ្ទាល់​ជាមួយ អ្នកតំណាង​ក្រុមហ៊ុន ចាប់ពី​ម៉ោង ០៨:០០​ព្រឹក ដល់​ម៉ោង​០៥:០០​ល្ងាច នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ស្ថិតនៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​
​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​នៃ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ៕
ដោយ​៖CEN​

×