Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​បើកសម្ពោធ​ផ្លូវ​វរ​ត់​សម្រាប់​ហោះ​ឡើង​និង​ចុះចត​យន្តហោះ ដែល​វែង​បំផុត

​ខេត្ត​ព្រះសីហនុ​៖ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​រង្វង់​ខែ តុលា ឆ្នាំ​២០២២ នូវ​ផ្លូវ​រត់​សម្រាប់​ការហោះ​ឡើង និង​ចុះចត យន្តហោះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងពេល​វេលា​ដ៏​សមគួរ​ណាមួយ​។

​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល ក្នុង​ពិធីសូត្រមន្ត បញ្ចប់​ការងារ​ពង្រីក និង​ជួសជុល​ផ្លូវ​រត់ (Runway) នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ ខេត្ត​ព្រះសីហនុ ស្ថិតនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ដើម្បី​បង្កើន​សមត្ថភាព​ឆ្លើយតប​ទៅនឹង​តម្រូវការ អាកាសយានដ្ឋាន​ផ្លូវ​យន្តហោះ​ឡើង​និង​ចុះ (airstrip) បច្ចុប្បន្ន នៅក្នុង​រយៈពេល​៥​ឆ្នាំ​ចុង ក្រោយនេះ ខេត្ត​ព្រះសីហនុ បាន​ក្លាយជា​ទិសដៅ​គួរឱ្យ​ទាក់ទាញ តាមរយៈ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​ស្ថិតនៅក្រោម​ដំណើរការ​អភិវឌ្ឍ និង​ឆ្នេរសមុទ្រ​ធម្មជាតិ​យ៉ាង​ស្រស់ស្អាត និង​ឆ្នេរ​កោះ ដែល​បាន​ទាក់ទាញ​វិនិយោគិន ធុរកិច្ច និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ជាច្រើន មក​បណ្ដាក់ទុន និង​ដំណើរ​កម្សាន្ត​ទេសចរណ៍​នៅ​កម្ពុជា​។​

​ឯកឧត្តម​បាន​បន្តថា ដើម្បី​ប្រើប្រាស់​សក្តានុពល​សម្បូរ​បែប​របស់​ខេត្ត​ព្រះសីហនុ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​អាទិភាព​ទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​បណ្តាញ​ត​ភ្ជាប់​ផ្លូវអាកាស និង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ជ​ង្រី​ក​ផ្លូវ​រត់​បន្ថែម​ពី ២.៥០០​ម៉ែត្រ ឱ្យដល់ ៣.៣០០​ម៉ែត្រ បន្ថែម​ពីលើ​ការពង្រឹង​ផ្លូវ​យន្តហោះ​ឡើង​និង​ចុះ (airstrip) បច្ចុប្បន្ន និង​មាន​ប្រវែង​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ហើយ​ផ្លូវ​រត់​យន្តហោះ​នេះ​ក្រោម​ការវិនិយោគ​ដែលមាន​ទឹកប្រាក់​ចំនួន​៥៨ លាន​ដុល្លារ​អាមេរិក និង​ត្រូវ​បានគ្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ បាន​បញ្ជាក់ថា ចំពោះ​ការបើក​ដំណើរការ ស្ថាបនា​ពង្រីក ជួសជុល គឺ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​គម្រោង​ពង្រីក​ផ្លូវ​រត់​នេះ បានធ្វើ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​សន្ទុះ​កំណើន​អ្នកដំណើរ​យ៉ាងខ្លាំង និង​ដោយមាន​គោលបំណង​ទទួល​ការ​ចុះចត​របស់​យន្តហោះ​ធំៗ (​កូដ E) ដូចជា​យន្តហោះ​B-777-300ER ឬ​យន្តហោះ​A-350-1000 ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ត្រង់​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​/​មកពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​៕
​ដោយ​៖CEN​

×