Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​សឹង្ហ​បូរី​និង​ឥណ្ឌូនេស៊ី ព្រមព្រៀង​បើក​ព្រំដែន​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ​

ប្រទេស​សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី បាន​ព្រមព្រៀងគ្នា​បើក​ព្រំដែន​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ​សម្រាប់​ការធ្វើ​អាជីវកម្ម​ចាំបាច់ និង​ការធ្វើដំណើរ​ជា​ផ្លូវការ បន្ទាប់ពី​ការបិទទ្វារ​អស់​រយៈពេល​ជាច្រើន​ខែ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​កាលពី​ថ្ងៃទី ១២ ខែតុលា​ថា អ្នក​ដែល​បំពេញ​តាម​គ្រប់​តម្រូវការ​សម្រាប់​ការរៀបចំ​ធ្វើដំណើរ​នេះ នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​មុនពេល និង​ក្រោយពេល​ការធ្វើ ដំណើរ​។​

ប្រទេស​ឥណ្ឌូណេស៊ី​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣៣៣.០០០​ករណី ដែលជា​អត្រា​ខ្ពស់បំផុត​ទី​២ នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​ហ្វីលីពីន ហើយ​រដ្ឋធានី​ហ្សា​ការ​តា​របស់​ប្រទេស​នេះ​បានដាក់​ចេញ​នូវ​វិធានការណ៍​រឹតបន្តឹង​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នេះ​។ ទន្ទឹមនឹង​នេះដែរ ប្រទេស​សិង្ហ​បុរី​បានបញ្ជាក់​នូវ​អ្នក​ឆ្លង​សរុប​ចំនួន ៥៧.៨៧៦​នាក់ ហើយ​មាន​ករណី​ឆ្លង​ថ្មី​តិចតួច​ក្នុង​មួយថ្ងៃៗ​៕ ប្រភព​៖ VNA

×